មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តប៉ះរបងផ្ទះជាពលរដ្ឋរួចព្យាយាមបើករត់ត្រូវបងប្អូនប្រជាពលរដ្ឋដេញចាប់បានវិញ និងបម្រុងផ្ទុះហិង្សាដាក់អ្នកសារព័ត៌មានទៀត….
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តប៉ះរបងផ្ទះជាពលរដ្ឋរួចព្យាយាមបើករត់ត្រូវបងប្អូនប្រជាពលរដ្ឋដេញចាប់បានវិញ និងបម្រុងផ្ទុះហិង្សាដាក់អ្នកសារព័ត៌មានទៀត….

(ភ្នំពេញ): បុរសជាមន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តមួយគ្រឿងម៉ាកCRVទៅប៉ះនឹងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងមិនឈប់ដោះស្រាយបែជាព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងបងប្អូនអ្នកសារព័ត៌មានដេញចាប់ឃាត់បានមកវិញនិងបម្រុងផ្ទុះហិង្សាដាក់អ្នកសារព័ត៌មានបន្ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ចំណុចមុខផ្ទះលេខ៨១Aផ្លូវលេខ៣C ស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជាមន្ត្រីយោធាម្នាក់បើករថយន្តម៉ាក CRVមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2H-3920ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចក្បែរបងសាលាបារាំង បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅប៉ះនឹងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេបានព្យាយាមបើករត់រហូតមកដល់ចំណុចកើតហេតុខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋក៏ដូចបងប្អូនអ្នកសាព័ត៌មានធ្វើការដេញឃាត់បានភ្លាមៗ រួចនាំគ្នាធ្វើការឡាយផ្ទាល់ភ្លាមៗ តែត្រូវបានបុរសខាងលើច្រងេងច្រងាងដាក់អ្នកសារព័ត៌មាននិងបម្រុងផ្ទុះហិង្សាបន្ថែមទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការសួរនាំ រួចបាននាំរថយន្តនិងតៃកុងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ធ្វើការសួរនាំនិងធ្វើកិច្ចសន្យារួចបានឲ្យត្រឡប់ទៅផ្ទះវិញ÷(រាយការដោយ.K.2)

Previous Post Next Post