ស្ត្រីម្នាក់ ស្រវឹងស្រាជោក រួចចេញទៅមើលមង បណ្ដាលឱ្យលង់ទឹកព្រែកស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុករមាសហែក..!!!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ស្ត្រីម្នាក់ ស្រវឹងស្រាជោក រួចចេញទៅមើលមង បណ្ដាលឱ្យលង់ទឹកព្រែកស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុករមាសហែក..!!!

( ខេត្តស្វាយរៀង) ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

ស្ត្រីនេះ មានឈ្មោះយស់ ឡូត អាយុ៥៤ឆ្នាំ មុខរបរកសិកររស់នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។

មុនកើតហេតុស្ត្រីរងគ្រោះបានចេញពីផ្ទះទៅមើលមងដាក់ត្រីនៅព្រែកខាងកើតឆៀងខាង ត្បូងផ្ទះនាវេលាម៉ោង៧ព្រឹក រហូតមកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ក្រុមគ្រួសារពុំឃើញជនរងគ្រោះមកផ្ទះវិញក៏បានទៅតាមរកដល់ព្រែកកន្លែងដាក់មង តែពុំឃើញមនុស្សទេឃើញតែអាវទុកនៅលើភ្លឺព្រែក។

ពេលនោះពួកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ឲ្យជួយរុករកនិងចុះរាវក្នុងទឹកព្រែកបានប្រទះឃើញជនរងគ្រោះតែម្ដង។

ស្ត្រីរងគ្រោះមុនកើតហេតុបានហូបស្រាឡើងស្រវឹងខ្លាំងទើបចេញទៅមើលមងបណ្ដាលឱ្យលង់ទឹកព្រែកតែម្ដង ៕

Previous Post Next Post