រថយន្តសិុនទ្រីបើកបរខ្វះការប្រុងប្រយ័ត្ន.!!! ក៏រេចង្កូតបុករមឺុកប៉ះកង់និងមនុស្ស 2 នាក់ស្លាប់1នាក់ ម្នាក់ទៀតរងរបួស!!!!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

រថយន្តសិុនទ្រីបើកបរខ្វះការប្រុងប្រយ័ត្ន.!!! ក៏រេចង្កូតបុករមឺុកប៉ះកង់និងមនុស្ស 2 នាក់ស្លាប់1នាក់ ម្នាក់ទៀតរងរបួស!!!!

RMR.001 04/02/2021ថ្មីក្តៅៗ…
…………………………………..
(ភ្នំពេញ)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសុិនទ្រី ជាមួយរមឺុកប៉ះកង់ម៉ូតូដែលចតទុកស្ងៀមនៅខឿនចិញ្ចេីមផ្លូវបណ្តាលឲ្យមានមនុស្សពីនាក់ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីពេទ្យសួគ៌ាដឹកយកទៅសង្គ្រោះបន្ទាន់។

.បេីតាមសាក្សីបានបញ្ជាក់ថា; នៅពេលកេីតហេតុវេលាម៉ោង៧.១៥ព្រឹកថ្ងៃទី៤ខែកុម្ភះឆ្នាំ២០២១នៅតាមបណ្តោយផ្លូវ២១៧ចំណុចខាងមុខក្រុមហ៊ុនស្រាបៀរកម្ពុជា
ស្ថិតនៅ សង្កាត់ជើងឯក ខណ្ឋដង្កោ រាជធានីភ្នំពេញ។
គេសង្កេតឃេីញម្ចាស់រមឺុកប៉ះកង់ម៉ូតូបានរៀបចំរបស់របរដេីម្បីរកសុីជាប្រចាំថ្ងៃរបស់ពួកគាត់
នៅពេលរៀបចំរួចហេីយគាត់ចេញទៅផ្ទះដេីម្បីយកម៉ូតូ
នៅពេលនោះក៏មានមនុស្សប្រុសពីនាក់នៅឈរក្បែររមឺុកម៉ូតូនោះ ស្រាប់តែមានរថយន្តស៊ិនទ្រី ធ្វេីដំណេីរបោះពួយយ៉ាងលឿនស្លេវពីជេីងមកត្បួងតាមបណ្តោយផ្លូវ២១៧ហេីយបានរេចង្កូតមកបុកចំរមឺុកប៉ះកង់ម៉ូតូនោះអូសទាំងរម៉កនឹងមនុស្សពីនាក់ដែលឈរក្បែរនោះទៅជាមួយទំលួសទ្វារឃ្លាំងដែលទុកចោលធ្វេីឲ្យធ្លុះធ្លាយចំណែករថយន្តបន្តល្បឿនទៅមុខជិតផុតឃ្លាំងទេីបអស់ល្បឿន។

.បន្ទាប់មកគេសង្កេតឃេីញមានមនុស្សម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ
ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមាន ឈ្មោះកែវ វុទ្ធី ភេទប្រុសអាយុ ៥០ឆ្នាំមុខរបរជាតៃកុងអេស្កាវ៉ាទ័រមានស្រុកកំណើតនៅ ភូមិចន្លាតដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

.ក្រោយពេលកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្ត និងរមឺុកប៉ះកង់ព្រមទាំងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោកចាត់ការតាមនីតិវិធីនៃច្បាប់៕ (((សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា)))..!

Previous Post Next Post