សូមជួយស៊ែរម្នាក់មួយផងដើម្បីស្វែងរកសាច់ញាតិរបស់គាត់ ។
ភ្នំពេញ នៅវេលាម៉ោង 11 យប់ ថ្ងៃទី 17 ខែ មករា ឆ្នាំ .2021មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូទាក់ដៃចង្កូតគ្នា បណ្ដាលឱ្យអ៊ំប្រុសម្នាក់ វ័យប្រហែលជា 50 ក្រាស់ ដួលបោកក្បាលទៅលើចិញ្ចើមថ្នល់ បណ្ដាលឱ្យហូរឈាមចេញតាមប្រហោងត្រចៀកទាំងសងខាងសង្ឃឹមរស់តិច ឥឡូវនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយពុំទាន់មានសាច់ញាតិរបស់គាត់បានដឹងឡើយ សមត្ថកិច្ចនិងខាងមន្ទីរពេទ្យអត់មានមធ្យោបាយក្នុងការទាក់ទងរកសាច់ញាតិរបស់គាត់ឡើយ ព្រោះទូរស័ព្ទរបស់គាត់ត្រូវបានគេយកបាត់នៅពេលដែលគាត់បោកក្បាលនឹងថ្នល់ កើតហេតុនៅលើដងផ្លូវលេខ 144 កែងជាមួយផ្លូវលេខ 13 ចង់ចំណុចផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅ សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌ.ដូនពេញ រាជធនីភ្នំពេញ ។
សូមបញ្ជាក់ ម៉ូតូបង្កងមួយគ្រឿងទៀតរត់បាត់ស្រមោលសូនឈឹងតែម្ដង។
ដូច្នេះសូមពុកម៉ែបងប្អូន មេត្តាជួយស៊ែរម្នាក់មួយផងដើម្បីស្វែងរកសាច់ញាតិរបស់គាត់





