កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ របស់លោក ហេង អឿន ឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង !!!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ របស់លោក ហេង អឿន ឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង !!!

កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ របស់លោក ហេង អឿន ឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង !!!

(ខេត្តព្រៃវែង) ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៣នឹង៤០នាទី កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការណ៍ ជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ កម្លាំងធិការដ្ឋាននគរបាលស្រុកពារាំង បានចុះបង្រ្កាបល្បែងសុីសង ជល់មាន់ខុសច្បាប់ មួយកន្លែងនៅចំណុចរោងទារ មានម្ចាស់ឈ្មោះ ឡុង នី ប្តីប្រពន្ធ បច្ចុប្បន្នម្ចាស់រោងទារទៅធ្វើការងារនៅប្រទេសកូរ៉េ ។

ដោយឈ្មោះ ហេង អឿន ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លួចបើកលេងល្បែងសុីសងជារៀងរាល់ថ្ងៃ តែត្រូវអស់លក្ខណ៏ ពលរដ្ឋរាយការណ៏ប្រាប់សមត្ថកិច្ច ចុះបង្រ្កាបទាន់ពេលវេលា ។

ពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ មកសមត្ថកិច្ចទើបឈានដល់ការបង្រ្កាបតែម្តង ហើយឃាត់ខ្លួន បានអ្នកញៀនល្បែង១៣នាក់រួមវត្ថុតាងមួយចំនួនរួមមាន៖

១ អង្រុតក្រុងមាន់ចំនួន០៩អង្រុត

២ កន្រ្តក់មាន់ចំនួន ៥ កន្ត្រក

៣ ស្កុតបិតខ្នាយមាន់មានចំនួន៤៨ស្កុត

៤ ធុងក្លាស់សេ ភេជ្ជះចំនួន១ធុងតូច

៥ កៅអីតូចចំនួន ១៧កៅអី

៦ ម៉ូតូចំនួន២២ គ្រឿង

៧ រថយន្តចំនួន៥គ្រឿង

សូមបញ្ជាក់ថា៖ ទីតាំងខាងលើនេះត្រូវបានសមត្តកិច្ចធ្លាប់បានចុះបង្រ្កាបនឹងធ្វើកិច្ចសន្យាចំនួន២ដងរួចមកហើយ។

ប្រជាពលរដ្ឋនឹង មហាជនរងចាំមើលថា៖ ប្រមុខថ្នាក់ដឹកនាំអនុវត្តន៍ច្បាប់ នៅក្នុងខេត្តព្រៃវែង មានចំណាត់ការណ៍បែបណា ចំពោះអ្នកញៀនល្បែង នឹងម្ចាស់ សង្វៀនប្រជល់មាន់ នឹងអាប៉ោងខុសច្បាប់ ធ្លាប់មានកិច្ចសន្យាពីរដងកន្លងមក នៅតែបន្តលេងរហូតដល់ថ្ងៃចាប់៕

Previous Post Next Post