បុរស ២ នាក់បើកម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នបណ្ដាលឱ្យបុកទ្រូងពុះចែកផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ….. ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាមបណ្ដោយផ្លូវ២៧១ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង 11 និង 35 នាទីយប់ថ្ងៃ២៧ ខែមករា ឆ្នាំ២០២១។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកយ៉ៅមហាR1ពាក់ស្លាកលេខភ្នំពេញ:1FH6696 បើកបរដោយប្រុសពីរនាក់ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតបុកទ្រូងពុះចែកផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញនៃប៉ុស្តិ៍នគរបាលបឹងទំពុន១ចុះដល់កន្លែកើតហេតុក៏ធ្វើចក្ខុកោសល្យវិច័យបញ្ជាក់ថាពិតជាស្លាប់ដោយសារបោកក្បាលពិតប្រាកដមែន ក្រោយពីពិកនឹកចប់សព្វគ្រប់ក៏យកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលបឹងទំពុន១ ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី÷ (រាយការណ៍ដោយ-K.2)




