
(កំពង់ឆ្នាំង)៖ស្ត្រីមេម៉ាយកូនបីម្នាក់ ត្រូវបានឃាតករឡើងទៅអារកសម្លាប់នៅលើផ្ទះទាំងយប់បណ្ដាលឲ្យស្លាប់ចោ លកូនតូចៗកំព្រា៣នាក់ ករណីឃាតកម្មទៅលើស្ត្រីមេ ម៉ាយខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១៖និង ០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិសម្លសាប ឬ(ស្រែអ៊ុក) ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហែម វិបុល អធិការនគរបាលស្រុកទឹកផុស បានអោយដឹងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា:ស្ត្រីរងគ្រោះដែលត្រូវបានឃាតករសម្លាប់ខាងលើមានឈ្មោះ អឿន ណេន អាយុ៣០ ជាស្ត្រីមេម៉ាយកូន៣ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកបានបន្តឲ្យដឹងទៀតថា: ឃាតករត្រូវបានកំណត់មុខសញ្ញាបានហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើង ដើម្បីតាមចាប់ជនដៃដល់ខាងលើនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់។មូលហេតុដែលបណ្ដាលឱ្យឃា តករសម្លាប់ស្ត្រីជាជនរងគ្រោះនេះបើតាមការសន្និដ្ឋានរប ស់លោក គឺប្រហែលជាបណ្ដាលមកពីស្នេហាត្រីកោណ។
តែទោះជាយ៉ាងណា លោកនឹងប្រឹងប្រែង ដោយអស់ពីលទ្ធភាព ដើម្បីស្វែងរកតាមចាប់ឃាតករយកមកសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕


