ម្ចាស់ទុកម៉ូតូភ្លេចដកសោចោរលួចបណ្តើរបាន ៥ម៉ែត្រ ក្រឡេកឃើញទាន់ស្រែកឆោឡោផ្អើល ប្រជាពលរដ្ឋ ឃាត់ខ្លួនបានម្នាក់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ម្ចាស់ទុកម៉ូតូភ្លេចដកសោចោរលួចបណ្តើរបាន ៥ម៉ែត្រ ក្រឡេកឃើញទាន់ស្រែកឆោឡោផ្អើល ប្រជាពលរដ្ឋ ឃាត់ខ្លួនបានម្នាក់

ម្ចាស់ទុកម៉ូតូភ្លេចដកសោចោរលួចបណ្តើរបាន ៥ម៉ែត្រ ក្រឡេកឃើញទាន់ស្រែកឆោឡោផ្អើល ប្រជាពលរដ្ឋ ឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: កាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៣ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជួន ភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៨E ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាក Zoomer x ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HD-3699។
នៅមុនពេលកើតហេតុខ្លួន បានជិះម៉ូតូចេញពីផ្ទះទៅបើកហាងកាត់សក់ នៅមុខវត្តទួលសង្កែ ពេលដែលជិះម៉ូតូដល់ហាងកាត់សក់ខ្លួន រួចចុះពីម៉ូតូមិនបានដកកូនសោចេញពីម៉ូតូខ្លួនក៏បានយកកែវទៅលាងក្នុងបន្ទប់ទឹក ដើម្បីដាក់សែនជំនាងហាង។ ខណ:ពេលខ្ញុំចេញពីបន្ទប់ទឹកឃើញជនសង្ស័យម្នាក់ បណ្តើរម៉ូតូរបស់ខ្លួនចេញបានប្រមាណជា ៥ម៉ែត្រ ក៏ស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ បន្ទាប់មកអ្នករត់ម៉ូតូឌុបជួយដេញចាប់ស្របពេលនោះ សមត្ថកិច្ចបានដឹងជួយអន្តរាគមន៍ទាន់ពេល។ សមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកម៉ូតូប្រគល់ឲ្យម្ចាស់វិញ៕

Previous Post Next Post