គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ឡានបុកឡាន គាបជាប់មនុស្សក្នុងកាប៊ីន

ភ្នំពេញ: កាលពីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តធន់ធំ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ម្នាក់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តលាយបេតុងមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 5A-0899 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះនៅឡើយ មានទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុកបានរេចង្កូតទៅបុកជាមួយកន្ទុយរថយន្តដឹកឥដ្ឋស៊ីម៉ង់ដែលមានទិសដៅបញ្រ្ចាស់ទិសពេញទំហឹងបណ្តាលឲ្យរួញកាប៊ីនរថយន្តគាបជាប់តៃកុងរថយន្តរងរបួសធ្ងន់បញ្ជូនទៅសង្គោះភ្លាមៗ។ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងដើម្បីរងចាំការដោះស្រាយ៕




