✅អរគុណសន្តិភាព!!! ✅អរគុណ នយោបាយ ឈ្នះ ឈ្នះ!!!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

✅អរគុណសន្តិភាព!!! ✅អរគុណ នយោបាយ ឈ្នះ ឈ្នះ!!!

✅អរគុណសន្តិភាព!!!
✅អរគុណ នយោបាយ ឈ្នះ ឈ្នះ!!!

✅ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសដ៏ឆ្នើម និង ប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ!!!

រសៀលថ្ងៃសុក្រ​ ៧រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹង,ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ​២០២០

ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស​ និងជាមេបញ្ជាការ​ កងអន្តរាគមន៍​ចល័ត​៩៩៩​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង​ ខ.ភ.ម​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បានអញ្ជេីញចុះ​សួរសុខទុក្ខ​ និងសំណេះសំណាលជាមួយសិក្ខាកាមដែលកំពុងហ្វឹកហាត់រៀនសូត្រ​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស​(ភ្នំស្រង់​)។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់​ អោយខិតខំហ្វឹកហ្វឺន​ ស្តាប់តាមការណែនាំគ្រូយោធាចារ្យ​ គោរពវិន័យអោយបានល្អ​ ដេីម្បីក្លាយទៅជាយោធិនមួយរូប​ដែលមាន​គរុកោសល្យ​ច្បាស់លាស់​ ស្របតាម​លក្ខន្តិកៈ​​ នៃ​កងយោធពលខេមរភូមិន្ទ​៕

Previous Post Next Post