លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ








































 នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង៩:៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

តាមរបាយការណ៍បឋម៖ អគ្គិភ័យនេះបានបណ្តាលឲ្យ ឆេះឃ្លាំងរោងចក្រ ចំនួន០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង។ 

ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ យើងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៤:០៥នាទីរសៀលនៃថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, អង្គភាព៩១១, អង្គភាព៧១១, អង្គភាព១១៩, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា, បូរីសង្ឃឹមថ្មី, ក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស។


ចំពោះករណីខាងលើនេះ បង្កឡើងដោយ ផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក។

  

សូមបញ្ជាក់ផងដែរថា ៖ អគ្គិភ័យខាងលើនេះមិនបានបង្កឱ្យមានអ្នករងរបួសទេ។

Previous Post Next Post