ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល










 សេចក្តីបំភ្លឺព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប ពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុ..ធភ្ជ..ង់រថយន្តអ្នកធ្វើដំណើរជិះគេ.ចខ្លួននៅចំណុចផ្លូវល្បឿនលឿន។


ចំពោះករណីខាងលើនេះ ជាករណី (ឆ.ក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆ.ក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃា.ត់ខ្លួនជនសង្ស័.យបាន ០១នាក់ និងជនសង្ស័.យ ០១នាក់ទៀតរត់គេ.ចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័.យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុ.ធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទា.ក់និងបានដេ.ញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័.យបាន០១នាក់ ចំណែក ០១នាក់ទៀតរត់គេ.ចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជ.ង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះដើម្បីជិះគេ.ចខ្លួន។


បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័.យដែលរត់គេ.ចខ្លួន។


អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប តាមការការគួរ!


***វីដេអូ មាននៅក្នុងឆានែលតេឡេក្រាម https://t.me/KandalPL

Previous Post Next Post