សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនពាក់ព័ន្ធករណី អំពើហិង្សាដោយចេតនា (បង្កដោយក្មេងទំនើង) និងបានបង្ហោះផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុក ប្រជាជនខេត្តកណ្តាល
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនពាក់ព័ន្ធករណី អំពើហិង្សាដោយចេតនា (បង្កដោយក្មេងទំនើង) និងបានបង្ហោះផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុក ប្រជាជនខេត្តកណ្តាល


 


សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនពាក់ព័ន្ធករណី អំពើហិង្សាដោយចេតនា (បង្កដោយក្មេងទំនើង) និងបានបង្ហោះផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុក ប្រជាជនខេត្តកណ្តាល ។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ជាលទ្ធផល៖
-ករណី÷ហិង្សាដោយចេតនា(បង្កឡើងដោយក្មេងទំនើង)
-កើតហេតុ÷ នៅថ្ងៃទីមិនចាំខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី
-នៅចំណុច÷ បន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**ជនរងគ្រោះ ០១នាក់÷
-ឈ្មោះ អូន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។
**ជនសង្ស័យចំនួន០៣នាក់÷
១-ឈ្មោះ សៀក លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ (១៧-១០-២០១១) ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ  នៅផ្ទះ(ឃាត់ខ្លួន)។
-ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
២-ឈ្មោះពៅ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៣-ឈ្មោះ នាថ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។
**សភាពរឿងហេតុ
   -កាលពីថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង១៧:០០នាទី ដោយសារជនសង្ស័យឈ្មោះពៅនិងជនសង្ស័យឈ្មោះ នាថ បានខឹងជនរងគ្រោះឈ្មោះ អូន ស្រីពេជ្រ ត្រូវជាមិត្តភក្តិជាមួយនិងជនរងគ្រោះ ដើរលេងជាមួយពួកក្រុមជក់ថ្នាំញៀន ហើយជនសង្ស័យប្រាប់ទៅជនរងគ្រោះពីរទៅបីដងមិនស្តាប់ខឹងក៏វាយជនរងគ្រោះតែម្តងឃើញដូចនោះក្រុមបក្ខពួករបស់ជនសង្ស័យបានយកទូរស័ព្ទថតជាវីដេអូទុកមើលនៅថ្ងៃក្រោយ។ លុះដល់ថ្ងៃទីមិនចាំក្នុងខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី ដោយជនរងគ្រោះនៅតែដើរលេងជាមួយពួកក្រុមពួកអ្នកជក់ថ្នាំញៀនដដែល ធ្វើឱ្យជនសង្ស័យឈ្មោះ សៀក លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាប្អូនជីដូនមួយជនរងគ្រោះខឹងដោយហាមជនរងគ្រោះមិនស្តាប់ជនសង្ស័យក៏វាយជនរងគ្រោះតែម្តងរួចត្រូវបានបក្ខពួកថតជាវីដេអូទុកមើលនៅថ្ងៃក្រោយ។ ក្រោយមកជនសង្ស័យបានបាត់ទូរស័ព្ទ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង០៧ព្រឹក ឃើញវីដេអូដែលជនសង្ស័យនាំគ្នាព្រួតវាយទៅលើជនរងគ្រោះបានបែកធ្លាយនៅក្នុងផេកមហាគ្រួសារតាខ្មៅនិងផេកប្រជាជនខេត្តកណ្តាល ឃើញដូចនោះលោកអធិការបានបញ្ជាឱ្យលោកអធិការរងទទួលផ្នែកយុត្តិធម៌សហការជាមួយប៉ុស្តិ៍ទាំង១០ព្រមទាំងរដ្ឋបាលសង្កាត់តាខ្មៅធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់យកមកសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង។
**តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានឆ្លើយរៀបរាប់ប្រាប់សមត្ថកិច្ចថារូបគាត់និងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ដោយសារខឹងជនរងគ្រោះប្រដៅមិនស្តាប់ចូលចិត្តដើរលេងជាមួយក្រុមអ្នកជក់ថ្នាំញៀនប្រាកដមែន។
**ករណីខាងលើនេះជនរងគ្រោះបានសំណូមពរមកសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំជនសង្ស័យ កុំឲ្យជនសង្ស័យនាំគ្នាប្រព្រឹត្តអំពើហិង្សាមកលើខ្លួនទៀតនៅថ្ងៃក្រោយ ហើយជនរងគ្រោះមិនបានទាមទារសំណងអ្វីពីជនសង្ស័យនោះទេនិងមិនបានប្តឹងផ្តល់អ្វីឡើយ។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន!
Previous Post Next Post