សេចក្តីបំភ្លឺព័ត៌មាន ! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមធ្វើការឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន GG TV ដែលបានចុះផ្សាយថា «រោងចក្រផលិតបារីខ្នាតធំគ្មានស្លាកយីហោ កំពុងសម្រុកផលិតបារី សង្ស័យខុសច្បាប់​
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សេចក្តីបំភ្លឺព័ត៌មាន ! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមធ្វើការឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន GG TV ដែលបានចុះផ្សាយថា «រោងចក្រផលិតបារីខ្នាតធំគ្មានស្លាកយីហោ កំពុងសម្រុកផលិតបារី សង្ស័យខុសច្បាប់​









សេចក្តីបំភ្លឺព័ត៌មាន !

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមធ្វើការឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន GG TV ដែលបានចុះផ្សាយថា «រោងចក្រផលិតបារីខ្នាតធំគ្មានស្លាកយីហោ កំពុងសម្រុកផលិតបារី សង្ស័យខុសច្បាប់​។ ដែលមានទីតាំងស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។​

ក្រោយពីទទួលព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្រាវជ្រាវករណីខាងលើឱ្យបានច្បាស់លាស់។

ជាលទ្ធផល៖
ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣0នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល ដឹកនាំដោយលោក ហួត វណ្ណថូ ជាប្រធានមន្ទីរ កម្លាំងគណៈបញ្ជាការឯកភាពស្រុកស្អាង ដឹកនាំដោយលោក អេង វណ្ណឌី អភិបាលរងស្រុក ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
-លោក ទិត រដ្ឋា អនុប្រធានការិយាល័យសេដ្ឋកិច្ច អភិវឌ្ឍន៍​ស្រុក
-លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងស្រុកស្អាង
-លោកអនុសេនីយ៍ឯក រឿង រុន នាយរងប៉ុស្តិ៍​រដ្ឋបាលព្រែកគយ
-លោក មាស ខ្នា ក្រុមប្រឹក្សា​ឃុំព្រែកគយ

ដើម្បីធ្វើការចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងសហគ្រាសធុនតូចបោះពុម្ពលើឡាំងក្រដាសគ្រប់ប្រភេទ យីហោ រួយដា ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ឃើញមាន៖
១-ម៉ាស៉ីន បោះពុម្ព ១គ្រឿង
២-ម៉ាស៉ីន វ៉ៃតែម ១គ្រឿង
៣-ម៉ាស៉ីន វ៉ៃពណ៌ថ្នាំ ១គ្រឿង
៤-ម៉ាស៉ីន កាត់ពុម្ពម៉ាកសញ្ញា ១គ្រឿង
៥-ម៉ាស៉ីន លាយថ្នាំ ១គ្រឿង
៦-ម៉ាស៉ីន អ៊ុតកាវ ១គ្រឿង
៧-ម៉ាស៉ីន វ៉ៃត្រា ១គ្រឿង
៨-ម៉ាស៉ីន វ៉ៃពុម្ព ម៉ាកសញ្ញា ១គ្រឿង
៩-ឃ្លាំងស្ដុក​ថ្នាំពណ៌ ១ឃ្លាំង
*+ឯកសារ រួមមាន៖*
១-វិញ្ញាបនបត្រអនុញ្ញាតដំណើរសហគ្រាស​លេខ: ០៨១០/០៧៤ ចុះថ្ងៃទី១៣-០៣-២០២៤ សុពលភាព​ ថ្ងៃទី១៣-០៣-២០២៧ របស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល។​
២-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារលេខ: 2019070319 ចុះថ្ងៃទី០៤-០៧-២០១៩
៣-បណ្ណពន្ធប៉ាតង់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធដារ
៤-វិញ្ញាបនបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីក្នុងក្រសួងពានិជ្ជកម្មលេខ27584669 ចុះថ្ងៃទី០៥-០៦-២០១៩ របស់ក្រសួងពាណិជ្ជកម្ម។​
៥-សេចក្ដីសម្រេចស្ដីពីការបង្កើតសហគ្រាសលេខ:០៨១០/១៣០សសរ ចុះថ្ងៃទី២៣-០៩-២០១៩ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល។
-តំណាងម្ចាស់សហគ្រាស  មានឈ្មោះ ខាំ ចិត្រា ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ ភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។​

ក្រោយពីក្រុមការងារ​បានត្រួតពិនិត្យរួចឃើញថា៖ សហគ្រាស​បោះពុម្ពលើឡាំងក្រដាសគ្រប់ប្រភេទយីហោរួយដា ខាងលើ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។​

អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប កុំមានការភាន់ច្រឡំ៕
 

Previous Post Next Post