រថយន្តក្រុងបើកធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង សម្លា.ប់មនុស្ស ៤៥ នាក់
ចេញផ្សាយ ថ្ងៃទី 29/03/2024
នាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៥ នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ដែលរថយន្តក្រុងបើកបុកបង្កាន់ដៃស្ពាន ធ្លាក់ជ្រោះ។
ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា នៅរស់រានមានជីវិត ខណឧបទ្ទវហេតុនេះ កើតឡើងនៅជិតតំបន់ Mamatlakala ក្នុងខេត្ត Limpopo ភាគខាងជើង។
យោងតាមក្រសួងពាក់ព័ន្ធ បញ្ជាក់ថា អ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត ហើយរ៉េបុកបង្កាន់ដៃថ្មស្ពាន ធ្លាក់ជ្រោះបណ្ដាលឲ្យឆេះភ្លាមៗ ។ អាជ្ញាធរក្នុងតំបន់ បានលើកឡើងថា រថយន្តក្រុងដឹកមនុស្សនេះគឺមកពីប្រទេសបុតស្វាណា ៕




