អស្ចារ្យណាស់! របកគំហើញបច្ចេកវិទ្យាថាមពលស្អាតដ៏អស្ចារ្យមួយ រកឃើញដោយបញ្ញវន្តខ្មែរ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អស្ចារ្យណាស់! របកគំហើញបច្ចេកវិទ្យាថាមពលស្អាតដ៏អស្ចារ្យមួយ រកឃើញដោយបញ្ញវន្តខ្មែរ













 អស្ចារ្យណាស់! របកគំហើញបច្ចេកវិទ្យាថាមពលស្អាតដ៏អស្ចារ្យមួយ រកឃើញដោយបញ្ញវន្តខ្មែរ។

របកគំហើញបចេ្ចកវិទ្យាថាមពលស្អាតមួយប្រភេទ ត្រូវបានរកឃើញដោយបញ្ញាវន្តខ្មែរ ជាអ្នកស្រាវជ្រាវរកឃើញ និងបង្កើតជាសមទ្ធិផលម៉ាស៊ីនអគ្គិសនីថាមពលស្អាត ដើរដោយថាមពលកកើតឡើងវិញ ហើយអាចឆ្លើយតបទៅនឹងកាលានុវត្តន៍ភាពអព្យាក្រឹតការបូនក្នុងវិស័យថាមពលស្អាត នៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពិភពលោក នាយុគ្គសម័យបម្រែបម្រួលអាកាសធាតុនៅលើពិភពផែនដីយើងនេះ ។

បញ្ញវន្តដែលបានរកឃើញ ហើយក៍ជាស្ថាបនិកក្រុមប្រឹក្សាស្ថាបនិកថាមពលស្អាតមួយក្រុម ក្នុងគោលបំណងដើម្បីប្រើប្រាស់សក្ដានុពលនៃម៉ាស៊ីនអគ្គិសនីថាមពលស្អាត ដើរដោយថាមពលកកើតឡើងវិញឲ្យចំគោលដៅក្នុងផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

គោលដៅចម្បងរបស់បច្ចេកវិទ្យាម៉ាស៊ីនអគ្គិសនីថាមពលស្អាត ដើរដោយថាមពលកកើតឡើងវិញ គឺជារបក    គំហើញបច្ចេកវិទ្យាថាមពលថ្មីមួយ ក្នុងការផលិតថាមពលអគ្គិសនីស្អាត ដោយមិនប្រើប្រាស់ប្រភពថាមពលណាមួយឡើយ ដូចជាប្រេងឥន្ធនៈ ពន្លឺព្រះអាទិត្យ ខ្យល់ ធ្យូងថ្ម ជីវឧស្ម័ន ឬ ថាមពលនុយក្លេអ៊ែរ ជាដើម ដើម្បីផលិតថាមពលអគ្គិសនីទាំងវ៉ុល - Voltage (វ៉ុលទាប និងវ៉ុលខ្ពស់) និងអំពែ (Amps) ដោយមានការចំណាយថ្លៃដើម ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសរបកគំហើញបច្ចេកវិទ្យាថាមពលដ៏អស្ចារ្យនេះ មិនត្រឹមតែគ្មានផលប៉ះពាល់ផែនដីរបស់យើងទេ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងការការពារ ការផ្លាស់ប្តូរ និងការបន្សុទ្ធបរិស្ថានទៀតផង។

លោក សែម សម្បត្តិ ដែលជាអតីតអ្នកសិក្សា និងស្រាវជ្រាវ គឺជាម្ចាស់របកគំហើញបច្ចេកវិទ្យាថាមពលស្អាត។ លោក សែម សម្បត្តិ បានប្រើពេលវេលារាប់ឆ្នាំ នៅខេត្តកំពង់ចាម ទម្រាំសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយនេះ។

ពេលផ្តល់បទសម្ភាស លោក សែម សម្បត្តិ បានលើកឡើងថា បច្ចេកវិទ្យាថាមពលស្អាត នឹងជួយគាំទ្រយុទ្ធសាស្ត្រ ៣ចម្បង ក្នុងចំណោមយុទ្ធសាស្ត្រដទៃទៀតដូចតទៅ៖

1.  ភូមិមួយថាមពលស្អាតមួយ៖

•  បង្កើតអនុស្ថានីយ៍ផ្គត់ផ្គង់ថាមពលអគ្គិសនីថាមពលស្អាត សម្រាប់ផ្ទះ១០០ (មួយរយខ្នង) ឬ បង្កើតឲ្យមានភូមិមួយ មានអនុស្ថានីយ៍ថាមពលស្អាតមួយ

•  បង្កើតស្ថានីយ៍កែច្នៃកាកសំណល់សំរាម ពីសំណល់គ្មានប្រយោជន៍មកជាវត្ថុមានប្រយោជន៍ និងមិនប៉ះពាល់ បិរស្ថាន

•  បង្កើតស្ថានីយ៍បង្អែកសិកម្មស្អាតគ្មានសារធាតុគីមី។

2.  ស្ថានីយ៍សាកថ្ម សម្រាប់រថយន្តអគ្គិសនី៖

•  បង្កើតស្ថានីយ៍សាករថយន្តអគ្គីសនីតាមផ្លូវជាតិ ផ្លូវខេត្ត និង ទីប្រជុំជន

•  បង្កើតបង្គោលភ្លើងបំភ្លឺសាធារណៈ តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវស្រុក និង ផ្លូវទីប្រជុំជន

•  បង្កើតស្ថានីយបណ្តុះដើមឈើ (សួនបរិស្ថានធម្មជាតិស្អាត)។

3.  ធារាសាស្ត្រថាមពលស្អាត៖

•  បង្កើតស្ថានីយ៍មេបូមទឹកសម្រាប់ប្រឡាយមេមួយ ដើរដោយកម្លាំងអគ្គិសនី ដើម្បីទាញទឹកពីចំនុចផ្ទរាបមកបំពេញទៅក្នុងអាងប្រឡាយរបស់កសិករ សម្រាប់វារីវប្បកម្មទៅតាមទំហំដែលអាចធ្វើបាន

•  បំពាក់ម៉ាស៊ីនបូមទឹកថាមពលស្អាតសម្រាប់ប្រឡាយមេ លើអាងប្រឡាយវារីវប្បកម្មនីមួយៗ

•  បំពាក់អំពូលបំភ្លឺសម្រាប់ចំណីសត្វ ក្នុងអាងប្រឡាយវារីវប្បកម្មនីមួយៗ

•  បំពាក់ក្បាលបូមទឹកតូចៗតាមប្រឡាយមេចូលទៅប្រឡាយរង និង ពីប្រឡាយរងទៅដីស្រែកសិករ។

Previous Post Next Post