លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមពិធី ផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ
ខេត្តព្រៃវែង÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់រដ្ឋបាលឃុំ-សង្កាត់ និង ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ សាលាខេត្តព្រៃវែង៕












