ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ឥន្រ្ទី PLUS NEWS និង គេហទំព័រ BB9 Movie ដែលបានចុះផ្សាយថា «មានរោងចក្រផលិតបារីគ្មានអាជ្ញាប័ណ្ណដ៏ធំមួយកំពុងបើកអាជីវកម្មយ៉ាងរំភើយ។ ដែលមានទីតាំងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ឥន្រ្ទី PLUS NEWS និង គេហទំព័រ BB9 Movie ដែលបានចុះផ្សាយថា «មានរោងចក្រផលិតបារីគ្មានអាជ្ញាប័ណ្ណដ៏ធំមួយកំពុងបើកអាជីវកម្មយ៉ាងរំភើយ។ ដែលមានទីតាំងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល









ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ឥន្រ្ទី PLUS NEWS និង គេហទំព័រ BB9 Movie ដែលបានចុះផ្សាយថា «មានរោងចក្រផលិតបារីគ្មានអាជ្ញាប័ណ្ណដ៏ធំមួយកំពុងបើកអាជីវកម្មយ៉ាងរំភើយ។ ដែលមានទីតាំងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល 

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងរដ្ឋបាលស្រុកមុខកំពូល ដឹកនាំដោយលោក ហុង គីរី អភិបាលរងស្រុកមុខកំពូល កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ដើម្បីធ្វើការចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង។

ជាលទ្ធផល៖

-ម្ចាស់សហគ្រាស SORIYA មានឈ្មោះ សេង ចរិយា បានឲ្យអ្នកតំណាងសហគ្រាសដើម្បីចូលរួមឈ្មោះ ត្រេន សាឡី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

-តាមការពិនិត្យជាក់ស្ដែងទីតាំងសហគ្រាសធុនតូចផលិតបារី SORIYA បានផលិតបារីម៉ាក TOURO និងស្តុកថ្នាំជក់ ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានឯកសារពាក់ព័ន្ធរួមមាន៖

-វិញ្ញាបនបត្រចុះបញ្ជីម៉ាក TOURO របស់ក្រសួងពាណិជ្ជកម្ម ឯកសារចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានសុពលភាពដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០៣១។

-ឯកសារវិញ្ញាបនបត្រអនុញ្ញាតឲ្យដំណើរការសហគ្រាស-សិប្បកម្មរបស់មន្ទីរឧស្សាហកម្មខេត្តកណ្ដាល ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសុពលភាព ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

-ឯកសាររបស់មន្ទីរបរិស្ថានខេត្តកណ្ដាល ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

 

Previous Post Next Post