ក្រុងព្រះសីហនុ-នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៥០នាទី លេីផ្លូវមិត្តភាព ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រុងព្រះសីហនុ-នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៥០នាទី លេីផ្លូវមិត្តភាព ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ









ក្រុងព្រះសីហនុ-នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៥០នាទី លេីផ្លូវមិត្តភាព ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ០១គ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ បេីកបរដោយឈ្មោះ FANG LAJIAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលមានទិសដៅពី លិច ទៅ កេីត លុះមកដល់ចំណុចកេីតហេតុ រថយន្តខាងលេីបេីកៗបានឈប់ដោយមិនបានផ្តល់សញ្ញា ក៏ត្រូវបានរថយន្ត០១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស បេីកបរដោយឈ្មោះ អ៊ន់ ប៉ូលីន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបេីកបររថយន្ត បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបេីកបរក្នុងទិសដៅស្របគ្នាបានបុកពីខាងក្រោយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្តាលឱ្យរថយន្ត ០២គ្រឿងខូចខាតស្រាល និងមិនបណ្តាលឱ្យរងរបួសដល់មនុស្សឡេីយ ។ ក្រោយពេលកេីតហេតុ រថយន្តទាំងពីរ បានបេីកមកឈប់ក្បែរចិញ្ចេីមផ្លូវ និងបានចរចារគ្នា ដោយមិនមានការព្រមព្រៀង ស្រាប់តែអ្នកបេីកបររថយន្តម៉ាក LEXUS GS300 បានបេីករថយន្តចាកចេញពីកន្លែងកេីតហេតុ ។

បន្ទាប់មកសមត្ថកិច្ច បានស្រាវជ្រាវរកឃេីញរថយន្តខាងលើ យកមកចតទុកចោលនៅក្នុងរបងសាលាខេត្តចាស់ ។ រីឯវត្ថុតាង រថយន្ត ទាំង០២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំពុងបន្តស្វែករកអ្នកបេីកបរខាងលេី មកដោះស្រាយតាមនីតិវិធី ៕
 

Previous Post Next Post