លោកមេប៉ុស្តិ៍ស្វាយដង្គំ បាននិយាយពាក្យសម្ដី ទៅលើក្រុមអ្នកសារព័ត៌មានប្រចាំ ក្រុងសៀមរាប នៅពេលចុះទៅយកព័ត៌មានទាន់ហេតុការណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកមេប៉ុស្តិ៍ស្វាយដង្គំ បាននិយាយពាក្យសម្ដី ទៅលើក្រុមអ្នកសារព័ត៌មានប្រចាំ ក្រុងសៀមរាប នៅពេលចុះទៅយកព័ត៌មានទាន់ហេតុការណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន






🔴លោកមេប៉ុស្តិ៍ស្វាយដង្គំ បាននិយាយពាក្យសម្ដី ទៅលើក្រុមអ្នកសារព័ត៌មានប្រចាំ ក្រុងសៀមរាប នៅពេលចុះទៅយកព័ត៌មានទាន់ហេតុការណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តសៀមរាប ÷ កាលពីយប់ម៉ោង១១និង៣០នាទី ត្រូវថ្ងៃថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកគ្នាជាមួយម៉ូតូ បានបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលូមួយកន្លែង ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

ក្រោយពីកើតហេតុភ្លាមៗ ក្រុមអ្នកសារព័ត៌មានប្រចាំក្រុងសៀមរាប បានទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋរាយការណ៍មកដើម្បីចុះទៅយកព័ត៌មាន នៅពេលក្រុមអ្នកសារព័ត៌មានបានបំពេញវិជ្ជាជីវៈរបស់ខ្លួន ស្រាប់តែលោកមេប៉ុស្តិ៍ ស៊ូ វ៉ាន់ដេត មិនដឹងជិះម៉ូតូមកពីណាទេ បានឈប់ម៉ូតូ និយាយពាក្យសម្ដីមកកាន់ក្រុមអ្នកសារព័ត៌មានថា ៖ ឡាយធ្វើអី ! ឱ្យអ្នកជំនាញគេយកទៅធ្វើទៅ។ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់តែងតែត្រូវការដៃគូសហការភាគីពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមលោកមេប៉ុស្តិ៍ស្វាយដង្គំ ស៊ូ វ៉ាន់ដេត ជ្រាបថា ៖  វិស័យសារព័ត៌មានត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់និងចាត់ទុកថាជាអំណាចទី៤ ដែលអាចជួយដោះស្រាយផលវិបាកនានាដែលកើតមានឡើងនៅក្នុងសង្គម។

 

Previous Post Next Post