លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤















































នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន ដោយមានសមាសភាពចូលរួម៖

-លោក-លោកស្រីស្នងការរង 

-នាយការិយាល័យជំនាញពាក់ព័ន្ធ 

-លោកអធិការនគរបាលស្រុក/ក្រុង

-លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ 

-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ 

-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល

សរុបរួមចំនួន១៦០រូប។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ សង្កត់ធ្ងន់លើបញ្ហាសន្តិសុខ ដោយណែនាំដល់លោកអធិការ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការគ្រប់គ្រងមុខសញ្ញាបទល្មើស មុខសញ្ញាគ្រឿងញៀន និងក្រុមក្មេងទំនើង ធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមផ្ទះសំណាក់ ផ្ទះជួល ឃ្លាំងជួល ទីតាំងកម្សាន្តសប្បាយនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅបង្ការទប់ស្កាត់បទល្មើស កុំឲ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។

 

Previous Post Next Post