ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័រឈ្មោះ KCTV Cambodia ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លើប្រពន្ធ័សង្គម មានខ្លឹមសារថា ៖ វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹមគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅទាន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវពាក់ព័ន្ធទៅនឹងខ្លឹមសារនិងរូបភាពដែលបានយកមកផ្សព្វផ្សាយនោះឃើញថា គឺជារូបភាពចាស់ស្ថិតក្នុងកាស៊ីណូ តាំងពីយូណាស់មកហើយសកម្មភាពក្នុងវិដេអូរនេះគឺមិនមានជនជាតិខ្មែរលេងនោះទេ ។សូមជម្រាបជូនដល់សាធារណជនឃើញរាល់សកម្មភាពទាំងឡាយដែលប្រាកចាក នៃច្បាប់ សមត្ថកិច្ចបានតែងតែធ្វើការបង្រ្កាបជាបន្តបន្ទាប់ ព្រមទាំងបានឆ្លើយតបជូនសារធារណជនជាបន្តបន្ទាប់ ។
សូមជម្រាបជូនដល់អង្គភាពសារព័ត៌មាន ឈ្មោះ កីឡា និងសង្គម ជ្រាបថា ទីតាំងអនឡាញដូចក្នុងរូបភាពនៅនាទី ១នាទី៣០ ដល់ ២នាទី០០ គឺជារូបភាពចាស់ ដែលបានយកចុះផ្សាយនេះ ទីតាំងខាងលើនេះគឺសមត្ថកិច្ចបានបង្រ្កាបកន្លងមក។ សូមបដិសេធរាល់ព័ត៌មានដែលអង្គភាពឈ្មោះ KCTV Cambodia មានការផ្សព្វព័ត៌មាន ដែលខុសពីការពិត ធ្វើអោយខូចកិត្តិយសដល់មន្រ្តីសមត្ថកិច្ច និងមន្រ្តីថ្នាក់ក្រោមជាតិ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៏ នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខគេហទំព័រឈ្មោះ KCTV Cambodia ដើម្បីផ្ត..ន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ។




