ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រឈ្មោះ ENN TV Onlline ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា៖ កាស៊ី.....ណូកាឡាក់ស៊ីជ្រៃធំ បើកអោយពលរដ្ឋខ្មែរ និនជនអ...ន្តោប្រវេ....សន៍យួ...នដែលឆ្លងដែនខុ...សច្បា...ប់ចូលលេ...ងល្បែ...ងស៊ីស...ងយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានឲ្យបានជ្រាបថា៖
+ចំពោះការបង់ចេញ-ចូលតំបន់ព្រំដែនជ្រៃធំរាល់ថ្ងៃមានពីរសញ្ជាតិ កម្ពុជា និងវៀតណាម។
+បែបបទការចេញ-ចូលមានពីរប្រភេទគឺ:
១-អត្តសញ្ញាណប័ណ្ណព្រំដែន ប្រើប្រាស់សម្រាប់ប្រជាជនរស់នៅភូមិ ឃុំ និងឃុំជាប់ព្រំដែនចេញព្រឹកចូលល្ងាច។
២-លិខិតឆ្លងដែនប្រើប្រាស់សម្រាប់ប្រជាជនទាំងពីរប្រទេស កម្ពុជា វៀតណាមចេញ-ចូលប្រថាប់ត្រាទាំងសងខាង។
+ដោយឡែក ចំពោះការចុះផ្សាយថា មានប្រពលរដ្ឋខ្មែរចូលលេងល្បែ...ងនៅក្នុងកា....ស៊ីណូនោះ គឺមិនអនុញ្ញាតនោះទេ។
ស្នងការដ្ឋាននគរបាលខេត្ត សូមបដិ.....សេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងសូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៏ នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខគេហទំព័រឈ្មោះ ENN TV Onlline ដើម្បីផ្ត..ន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
👉Channel Telegram: ស្នងការដ្ឋាននគរបាលខេត្តកណ្តាល https://t.me/KandalPL



