ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូម
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូម

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រឈ្មោះ រាសីហ៍ ឦសាន -RSE.news ដែលបានបង្ហោះវីដេអូឃ្លីប អមដោយខ្លឹមសារថា៖ ម្តាយឈ្លោះជាមួយកូន ប្រពន្ធឈ្លោះជាមួយប្តី តើមូលហេតុអ្វី? គឺដោយសារល្បែ..ង រីកគ្រប់កន្លែងដូចផ្សិត គ្រាន់តែស្រុកស្អាង ស្រុកកោះធំ មិនក្រោម១០០ ទីតាំងទេ!! តើអស់លោកមានតួនាទីស៊ីប្រាក់ខែរដ្ឋធ្វើអ្វីខ្លះ?

ក្រោយពីពិនិត្យឃើញខ្លឹមសារខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេ..ធទាំងស្រុង ចំពោះគេហទំព័រឈ្មោះ រាសីហ៍ ឦសាន -RSE.news ដែលមានអាសយដ្ឋានផេកហ្វេសប៊ុកនៅ 2Thanon Wang Lang,Siri Rat,Bangkok Noi,Bangkok 10700,Thail ក្រុងបាងកក ប្រទេសថៃ ដែលមានទីតាំងអាសយដ្ឋានបច្ចប្បន្ននៅផ្លូវលំ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាលុង ខេត្តរតនគិរី ដែលបានចុះផ្សាយព័ត៌មានមិនពិត និងបំពុ..លសង្គម ដែលជ្រកក្រោមស្លាកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ 

ស្នងការដ្ឋាននគរបាលខេត្ត សូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៏ នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខគេហទំព័រឈ្មោះ រាសីហ៍ ឦសាន -RSE.news ដើម្បីផ្ត..ន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

 

Previous Post Next Post