លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០២៣)
ស្វាយរៀង: ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចចូលរួមក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា លើកទី៧០ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។
ពិធីនេះ ប្រារព្ធធ្វើនៅ រង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។























