នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានចូលរួមជាមួយលោក ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ព្រមទាំងក្រុមហ៊ុនចិន ចុះពិនិត្យទីតាំងនៅចំណុចស្ពានទី១ ស្ពានទី២ និងស្ពានទី៣ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ដើម្បីអនុវត្តន៍គម្រោងលើកកម្ពស់កំរិតគុណភាពផ្លូវ និងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលត្រូវចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
សូមរំលឹកថា គម្រោងលើកកម្ពស់កំរិតគុណភាពផ្លូវ និងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងជាង៤៥គីឡូ ត្រូវបានបើកការដ្ឋានស្ថាបនា ក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។











