លោកយាយ ប៉ិច ប៊ុន អាយុ៨៦ឆ្នាំ រងចាំយុត្តិធម៌ តាំងពីដើរបាន និយាយបាន ពេលនេះបានស្លាប់មួយចំហៀងខ្លួនដោយមិនអាចធ្វើអ្វីបានទៀតនោះទេ!
សូមរំលឹកផងដែរថាករណីរបស់លោកយាយ ប៉ិច ប៊ុន ត្រូវបានឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ និង បានចាត់ឲ្យមន្ត្រីអធិការកិច្ចរបស់ក្រសួង ចុះទៅដល់ផ្ទះលោកយាយ នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។ ហើយក្រុមការងារក្រសួងការអញ្ជើញកូនៗ និងចៅៗរបស់លោកយាយ មកសាកសួរ និងបានដំណើរការនីតិវិធី រហូតមកដល់ពេលនេះ គឺមិនទាន់បានដឹងពីលទ្ធផលនោះទេ បើទោះបីជាចៅរបស់លោក ទៅតាមឯកសារនៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេនណី ជាច្រើនលើកច្រើនសាយ៉ាងណាក្តី។
សូមបញ្ជាក់ថាពេលនេះ ស្ថានភាពជំងឺរបស់លោកយាយ កាន់តែខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយទើបកូនចៅរបស់លោកយាយ ស្នើសុំឲ្យក្រសួងជួយដល់លោកយាយផង ព្រោះលោកយាយមិនអាចរង់ចាំយុត្តិធម៌ បានយូរទៀតនោះទេ ដោយរឿងរបស់លោកយាយអូសបន្លាយមានរយៈពេលជិត២០ ឆ្នាំមកហើយ៕


