ទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែងនៅតារាងបាល់ទះ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្ស ០៩នាក់(ស្រី០១នាក់) និងដកហូតសម្ភារៈពាក់ព័ន្ធ នឹងល្បែងស៊ីសង
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែងនៅតារាងបាល់ទះ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្ស ០៩នាក់(ស្រី០១នាក់) និងដកហូតសម្ភារៈពាក់ព័ន្ធ នឹងល្បែងស៊ីសង











 ទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែងនៅតារាងបាល់ទះ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្ស ០៩នាក់(ស្រី០១នាក់) និងដកហូតសម្ភារៈពាក់ព័ន្ធ នឹងល្បែងស៊ីសង

ចេញផ្សាយ ថ្ងៃទី17 ខែកញ្ញា ឆ្នាំ2023 
ភ្នំពេញ ៖ នៅ រសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមុនពេលចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ពីទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទដូចជា មាន់ជ.ល់អនឡាញ បៀរ អាប៉ោងជាដើមហើយត្រូវបានកម្លាំងនគរបាលចុះធ្វើការឡោមព័ទ្ធបង្ក្រាប់តែម្តង ។
មុនពេលកើតហេតុ ក្រុមអ្នកញៀនល្បែងបានជួបប្រមូលផ្តុំគ្នាលេងបៀរ និងភ្នាល់មាន់អនឡាញយ៉ាងកុះករហើយត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ហើយក្រុមអ្នកលេងល្បែ.ងរត់ប្រសា.ចគេចខ្លួន ។
តាមនគរបាលបានអោយដឹងថា មនុស្សចំនួន៩នាក់ ក្នុងនោះមាននារីម្នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតបានបៀរ និងកុំព្យូទ័រ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
ព័ត៌មានអោយដឹងថា ទីតាំងតារាងបាល់នេះ បានបើកល្បែ.ងស៊ីសងលួចលាក់ជាយូរមកហើយ ហើយត្រូវបានអាជ្ញាធរខណ្ឌធ្លាប់ចុះបង្ក្រាបម្តងមកហើយ និងនគរបាលមូលដ្ឋានចុះធ្វើកិច្ចសន្យាបញ្ឍប់ តែម្ចាស់មិនស្តាប់នៅតែបន្តបើកល្បែ.ងស៊ីសងទៀត ។
មនុស្សប្រុសស្រីទាំង០៩នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
Previous Post Next Post