លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងសហការី សូមគោរព ចូលរួមអបអរសាទរ និង គាំទ្រអស់ពីដួងចិត្ត ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ចាត់តាំងជា «នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។
ខ្ញុំបាទសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ និង សូមទទួលបានជោគជ័យគ្រប់ភារកិច្ច។ 🎈🙏🎁❤️






