ខេត្តពោធិ៍សាត់៖ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន ០២ កន្លែងនៅក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយ មាន៖ទីតាំងទី ០១ បង្កប់លេងនៅក្នុងតារ៉ាងបាលទេះគ្មានស្លាកយីហោ ក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប ស្រុកវាលវែងទីតាំង៖ទី ០២ នៅក្នុងភូមិឃុំដូចខាងលើ លេងនៅតារ៉ាងបាលគ្មានស្លាកយីហោដូចគ្នា បញ្ជាក់់កន្លែងទីតាំងទីពីរនៅខាងត្បូងផ្លូវចូលក្រុមហ៑ុន ។
ពលរដ្ឋសំណូមពរលោក វង្ស អេង អភិបាលស្រុកវាលវែងគួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពស្រុកចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងទាំងពីរកន្លែងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងស្រុកវាលវែងក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។
ជាពិសេសពលរដ្ឋសំណូមពរស្នើសុំលោក ស ថេង ស្នងការខេត្តពោធិ៍សាត់ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងស្រុកវាវែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាម!!!

ប្រភពពីសាព័ត៌មាន ខ្មែរសុគ្រឹក្យ។