ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស មកពីសង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង នៃខណ្ឌកំបូល សរុបចំនួន ៣៩៦នាក់ ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌកំបូល នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌកំបូល។