ជ្រុងមួយនៃសកម្មភាពការងារប្រចាំថ្ងៃរបស់នគរបាលខេត្តព្រៃវែង ដោយចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ
ព្រៃវែង៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ។
គួរបញ្ជាក់ថា ការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ចម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ ៕











