នៅរសៀលថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង លោកឧត្តមសេនីយ៍ត្រី យឿន សុភារៈ ស្នងការរង និងលោកវរសេនីយ៍ឯក ទីន វ៉ាន់ស៊ី ស្នងការរង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom នៅបន្ទប់ប្រជុំគណៈស្នងការ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីដង្ហែភ្លើងគប់ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។





