ក្រោមការដឹកនាំបញ្ចារផ្ទាល់ ពីលោក ឃីង សារ៉ាត នាយកមន្ទីរប្រឆាំងគ្រឿងញៀនសមត្ថកិច្ចមន្ទីរគ្រឿងញៀនបានចុះបង្គ្រាបបានគ្រឿងញៀនទ្រង់ទ្រាយធំទៀតហើយដកហូតបានជាច្រើនគីឡូ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រោមការដឹកនាំបញ្ចារផ្ទាល់ ពីលោក ឃីង សារ៉ាត នាយកមន្ទីរប្រឆាំងគ្រឿងញៀនសមត្ថកិច្ចមន្ទីរគ្រឿងញៀនបានចុះបង្គ្រាបបានគ្រឿងញៀនទ្រង់ទ្រាយធំទៀតហើយដកហូតបានជាច្រើនគីឡូ

ក្រោមការដឹកនាំបញ្ចារផ្ទាល់ ពីលោក ឃីង សារ៉ាត នាយកមន្ទីរប្រឆាំងគ្រឿងញៀនសមត្ថកិច្ចមន្ទីរគ្រឿងញៀនបានចុះបង្គ្រាបបានគ្រឿងញៀនទ្រង់ទ្រាយធំទៀតហើយដកហូតបានជាច្រើនគីឡូ

រាជធានីភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញ បាន​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ �១. ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ ។�២. ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។
ចាប់យកវត្ថុតាងរួមមាន ៖ ​​សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០ គ.ក្រ ៥៣០.៤០ក្រាម, រថយន្ត ១គ្រឿងពណ៌ ស ម៉ាក High Lander ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

Previous Post Next Post