ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល រួមជាមួយលោក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក និងលោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុក បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារចាំបាច់មួយចំនួន និងការងារត្រៀមផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល តាមរយៈប្រព័ន្ធ Zoom Meeting។







