ពលរដ្ឋជនជាតិដើមភាគតិចព្នង(ពូនង)១០គ្រួសារបាននាំគ្នាលើកម្រាមដៃសំពះសុំទៅ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីជួយរកយុត្តិធម៌ក្នុងករណីវិវាទដីធ្លីដ៍រ៉ាំរ៉ៃជាមួយលោក ស្រី ស៊ីវ ចាន់ធូ ហៅ(យាយ ញ៉ាប់)!!! ហើយខាងក្រោមនេះជាសាររបស់ពួកគាត់ដែលបានផ្ញើមកក្រុមអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយជូនពួកគាត់។ហើយពួកគាត់បានផ្តល់នូវឯកសារពាក់ពន្ធ័និងការធ្វើអត្ថាធិបាយជាវីដេអូទៀតផង
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ពលរដ្ឋជនជាតិដើមភាគតិចព្នង(ពូនង)១០គ្រួសារបាននាំគ្នាលើកម្រាមដៃសំពះសុំទៅ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីជួយរកយុត្តិធម៌ក្នុងករណីវិវាទដីធ្លីដ៍រ៉ាំរ៉ៃជាមួយលោក ស្រី ស៊ីវ ចាន់ធូ ហៅ(យាយ ញ៉ាប់)!!! ហើយខាងក្រោមនេះជាសាររបស់ពួកគាត់ដែលបានផ្ញើមកក្រុមអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយជូនពួកគាត់។ហើយពួកគាត់បានផ្តល់នូវឯកសារពាក់ពន្ធ័និងការធ្វើអត្ថាធិបាយជាវីដេអូទៀតផង

ពលរដ្ឋជនជាតិដើមភាគតិចព្នង(ពូនង)១០គ្រួសារបាននាំគ្នាលើកម្រាមដៃសំពះសុំទៅ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីជួយរកយុត្តិធម៌ក្នុងករណីវិវាទដីធ្លីដ៍រ៉ាំរ៉ៃជាមួយលោក ស្រី ស៊ីវ ចាន់ធូ ហៅ(យាយ ញ៉ាប់)!!!
ហើយខាងក្រោមនេះជាសាររបស់ពួកគាត់ដែលបានផ្ញើមកក្រុមអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយជូនពួកគាត់។ហើយពួកគាត់បានផ្តល់នូវឯកសារពាក់ពន្ធ័និងការធ្វើអត្ថាធិបាយជាវីដេអូទៀតផង។

“ នាងខ្ញុំត្រូវជាម្តាយ១. ង៉ាច ណាវីន ២.ង៉ាច សាមីន ៣.ង៉ាច សាម៉ែន
៤.ង៉ាច ម៉ាលីន ៥.ង៉ាច ង្វៀន ៦.ង៉ាច ភត្រា ហើយត្រូវជាម្តាយមីងរបស់ ផ្សាច តន
ក្រែក ឆើត និងជាប្រពន្ធឈ្មោះវ៉ាន់ ង៉ាច ដែលមានទីលំនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

សូមស្នើសុំសម្តេចហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ករណីវិវាទដីធ្លីជាមួយលោកស្រីស៊ីវ ចាន់ធូ មានឈ្មោះហៅក្រៅថាយាយញ៉ាប់ បានកំពុងធ្វើសកម្មភាពរំលោភយកដីរបស់យើងខ្ញុំ ហើយបានប្តឹងយើងខ្ញុំជាម្ចាស់ដីទៀត។

យើងខ្ញុំ បានកើត និងរស់នៅលើដីនេះតាំងពីខេត្តមណ្ឌលគិរីមិនទាន់មានការ អភិវឌ្ឍមកម្លេះ។យើងខ្ញុំបានកាន់កាប់ គ្រប់គ្រង ប្រើប្រាស់ដីនេះដោយស្របច្បាប់តាមលក្ខណៈប្រពៃណីជន ជាតិដើមភាគតិចព្នង និងមានការទទួលស្គាល់ដឹងឮជាសាធារណៈ ដោយមានពាក្យស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លី និងលិខិតបញ្ជាក់អ្នកមានព្រំដីជាប់គ្នា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨ របស់អាជ្ញាធរឃុំដាក់ដាំ និងមានលិខិតបញ្ចាក់ដឹ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ របស់មេឃុំដាក់ដាំ ។ កន្លងមកអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត មិនបានជួយដោះស្រាយឲ្យយើងខ្ញុំេទ ។ ដូច្នេះសូមសម្តេច ហ៊ុន សែនជួយដោះស្រាយរកយុត្តិធម៌ ដើម្បីបញ្ចប់ករណីនេះ ហើយប្រគល់ដីឲ្យយើងខ្ញុំវិញ។”
សូមបញ្ជាក់ថា : ទាំងការធ្វើអត្ថាធិប្បាយ និងសារជាសំណេរខាងលើនេះជាការលើកឡើងរបស់ពួកគាត់ទាំងស្រុង។ហើយក្នុងករណីខាងលើនេះផងដែរ សារព័ត៌មានយើងនឹងរងចាំការស្រាយបំភ្លឺជុំវិញអ្នកពាក់ពន្អ័នូវរៀងរាល់ម៉ោងធ្វើការ។សូមអរគុណ។ប្រភពពីសារព័ត៌មាននិស្សិតខ្មែរ

Previous Post Next Post