ករណី ឆ បោក ជួលឡានរួចយកទៅបញ្ចាំបន្ត ចុងក្រោយ ម្ចាស់រថយន្តដឹងដាក់មេព្រូច រត់បាត់ស្រមោលឈឹង
កាលពីថ្ងៃទី 25 ខែកក្កដាឆ្នាំ 2022.
បុរសឆបោកម្នាក់មានឈ្មោះ សួនវណ្ណា ថ្ងៃខែឆ្នាំកំណើត 1/1/1988/ មានស្រុកកំណើត សង្កាត់បន្ទះឡាង ខណ្ឌដង្កោរាជធានីភ្នំពេញ បច្ចុប្បន្នរូបគាត់ស្ថិតនៅភូមិ រលាំងកែន ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានដើរជួលរថយន្តស្ទើរតែពេញទីក្រុង ភ្នំពេញ ដើម្បីយកទៅដាក់បញ្ចាំបន្ត យកប្រាក់មក ចាយវា យ៉ាងរំភើយ ។
តាមព័ត៌មានច្បាស់ការមួយបានប្រាប់ SH News ថា មានឈ្មោះសួនសុវណ្ណ ពិតជាបានជួលរថយន្តព្រួសដែលមានស្លាកលេខ {{ភ្នំពេញ 2BR 74 39}} ពីបុរសម្នាក់ យកមកបញ្ចាំក្នុងទឹកប្រាក់ 1630$ ពិត ប្រាកដមែន ។
បញ្ជាក់ សមត្ថកិច្ច កំពុង តែស្រាវជ្រាវ រកជន ឆ បោក ខាងលើនេះ បើសិនជាមិនចូលខ្លួនមកដោះស្រាយ ជាមួយសាមីខ្លួនដើមបណ្ដឹងទេ នោះនឹង យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយ។
ជាចុងក្រោយលោក ឈិន ស៊ីណាត លើកដៃសំពះអំពាវនាវ ដល់លោក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមលោកទាំងពីរមេត្តាជួយអន្តរាគមន៍រឿងនេះផង ដើម្បីបងប្អូនប្រជាពលរដ្ឋដែលត្រូវគេឆបោកទាំងស្រុង ។
ទូរសព្ទទំនាក់ទំនង មកកាន់អង្គភាពយើងខ្ញុំ 070.29.07 07 ☎️ 089.47.87.78








