ប្អូនស្រីម្នាក់ដែលគ្រូពេទ្យឆ្មបម្នាក់នៅសម្ភពដើមអង្រ្កងយកទារកចេញច្រឡំកាត់ពោះវៀនថាទងសុកនោះឥឡូវទទួលមរណ:ភាពហើយ
ភ្នំពេញ: ប្អូនស្រីម្នាក់ដែលគ្រូពេទ្យឆ្មបសម្ភពដើមអង្រ្កងម្នាក់បានយកសពទារកក្នុងផ្ទៃអាយុ០៤ខែចេញមានការធ្វេសប្រហែសកាត់ពោះវៀនច្រឡំថាទងសុកនោះ ឥឡូវប្អូនស្រីបានទទួលមរណ:ភាពហើយ កាលពីវេលាម៉ោង២រំលងអាធ្រាតយប់មិញត្រូវនិងថ្ងៃទី១៦.ខែមីនា.ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមជួយអស់ពីសមត្ថភាពហេីយតែមិនអាចសង្គ្រោះបាន។
បច្ចុប្បន្នសពប្អូនស្រីដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីននៅគេហដ្ឋាននៅក្នុងភូមិពពងទឹក.ឃុំស្រែចែង.សស្រុកជុំគិរី.ខេត្តកំពត ។
សូមចូលរួមរំលែកទុក្ខផង????????




