មានឥទ្ធិពល» បង្ហាញពីវីរភាព និងគុណបំណាច់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក។
ឯកឧត្តម ពៅ សុខ បានបញ្ជាក់ថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ផងដែរ។ ឯកឧត្តមបានបន្តថា ខេត្តចំនួន១៥ បានទទួលសៀវភៅនេះរួចរាល់ហើយ នៅតែខេត្តចំនួន៤ទៀតគឺ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ នឹងបានទទួលនៅថ្ងៃខាងមុខនេះ។
ក្នុងឱកាសនោះ លោក លី សុវណ្ណរិទ្ធ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមពៅសុខទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ ទាំងអស់ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះជូនរដ្ឋបាលខេត្ត។
លោក លី សុវណ្ណរិទ្ធ បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយក សៀវភៅប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងបណ្ណាល័យនៃវិទ្យាល័យទូទាំងខេត្តដើម្បីជាមូលដ្ឋានឱ្យពួកគាត់កាន់តែឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឱ្យកាន់តែយល់ច្បាស់ អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ផងដែរ៕ដោយឈុនសារ៉ាត




