នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោក
ឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ចូលរួមការប្រជុំនៅសាលាស្រុកកោះធំ ស្តីពីការផ្សព្វផ្សាយ “ ការប្រើប្រាស់ហត្ថពលកមក្មបរទេស ” ក្រោមអធិបតីភាពរបស់ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។












