កម្លាំងជំនាញអធិការខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ និងយកកាំបិតភ្ជង់គំរាមយកប្រាក់)!!!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

កម្លាំងជំនាញអធិការខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ និងយកកាំបិតភ្ជង់គំរាមយកប្រាក់)!!!

កម្លាំងជំនាញអធិការខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ និងយកកាំបិតភ្ជង់គំរាមយកប្រាក់)!!!
……………………………
ភ្នំពេញ៖នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២ម៉០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០៦នាក់ឈ្មោះ អៀង ស្នា ហៅ អាបីពូថៅ ភេទប្រុស អាយុ ២២ឆ្នាំ ឈ្មោះ យិន សុមៀន ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ ឈិត ឡាំង ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ ច្រឹង សុភក្តី ភេទប្រុស ឆ្នាំ ២៣ឆ្នាំ ឈ្មោះ ហ៊ុន ម៉ាញ ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ម៉េង ហ៊ុយ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ និងយកកាំបិតភ្ជង់គំរាមយកប្រាក់) ដែលបានប្រព្រឹត្តនៅចំណុចផ្សារដីថ្មីដីថ្មី ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២ម៉០០នាទី ។

ជនរងគ្រោះឈ្មោះ ង៉ុយ ចំរើន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ បុរី លឹម ឈាងហាក់ ។

១-ជនសង្ស័យឈ្មោះ អៀង ស្នា ហៅ អាបីពូថៅ ភេទប្រុស អាយុ ២២ឆ្នាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
២-ជនសង្ស័យឈ្មោះ យិន សុមៀន ភេទប្រុស អាយុ ២៣ឆ្នាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៣-ជនសង្ស័យឈ្មោះ ឈិត ឡាំង ភេទប្រុស អាយុ ២៣ឆ្នាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៤-ជនសង្ស័យឈ្មោះ រឹង សុភក្តី ភេទប្រុស ឆ្នាំ ២៣ឆ្នាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៥-ជនសង្ស័យឈ្មោះ ហ៊ុន ម៉ាញ ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៦-ជនសង្ស័យឈ្មោះ ម៉េង ហ៊ុយ ភេទប្រុស អាយុ ២៦ឆ្នាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក : ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក OPPO ពណ៌ប្រផះ ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Previous Post Next Post