នៅព្រឹក​ថ្ងៃទី២ខែធ្នូឆ្នាំ២០២៣វេលាម៉ោង៩.០0នាទី លោក​វរសេនីយ៍ត្រី​ឯម​ ភារីនាយប៉ុស្តិ៍បានផ្សព្វផ្សាយដល់កម្លាំងប៉ុស្តិ៍ទាំងអស់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

នៅព្រឹក​ថ្ងៃទី២ខែធ្នូឆ្នាំ២០២៣វេលាម៉ោង៩.០0នាទី លោក​វរសេនីយ៍ត្រី​ឯម​ ភារីនាយប៉ុស្តិ៍បានផ្សព្វផ្សាយដល់កម្លាំងប៉ុស្តិ៍ទាំងអស់

ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​ ប្រជុំពង្រឹងការងារឆ្នាំ២០២៣

នៅព្រឹក​ថ្ងៃទី២ខែធ្នូឆ្នាំ២០២៣វេលាម៉ោង៩.០0នាទី
លោក​វរសេនីយ៍ត្រី​ឯម​ ភារីនាយប៉ុស្តិ៍បានផ្សព្វផ្សាយដល់កម្លាំងប៉ុស្តិ៍ទាំងអស់
?‍♀️យោងតាមស្មារតីអង្គប្រជុំនៅថ្ងៃទី៣០ខែធ្នូឆ្នាំ ២០២២ បានបើកអង្គប្រជុំបូកសរុបប្រចាំខែ ធ្នូឆ្នាំ ២០២២ និងលើកទិសដៅ ខែបន្ទាប់ សំរាប់ខែមករាឆ្នាំ ២០២៣ដែលដឹកនាំប្រជុំលោក វរសេនីយ៍ទោ អ៊ុក បូនីន ជាអធិការ នគរបាលខណ្ឌមានជ័យ ។
? ដោយមានការណែនាំរបស់ លោកអធិការ នគរបាលខណ្ឌមានជ័យ បានចង្អុលបង្ហាញ និងផ្តល់ដំបូន្នាន ក៍ដូចជា មតិដឹកនាំ ល្អៗ មកអោយយើងខ្ញុំបាទ ជាថ្នាក់ដឹកនាំ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីដឹកនាំ ពង្រឹងលើការងារ មានដូចជា៖
-ត្រូវគោរពវិន័យ និងមានភាពថ្លៃថ្នូរជាកងកម្លាំងនគរបាលជាតិ (វិន័យ ០០៦ ) .
-ត្រូវរក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺ ភូមិ ឃុំ ជៀសជុតពី គ្រឿងញៀន និង បទល្មើសផ្សេងៗ ។
-ត្រូវរៀបចំវេនយាម និងវេនល្បាតក្នុងមូលដ្ឋាន ២៤ម/២៤ម ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។
-ត្រូវចេះរៀបចំ វេនទទួលបម្រើសេវាសាធារណៈមានជាប្រចាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ។
-ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចូលរួមដោះទុកលំបាកប្រជាពលរដ្ឋ ពេលជួបបញ្ហា ផ្សេងៗ -បន្តគ្រប់គ្រងក្មេងទំនេីង​ មុខសញ្ញា​ចេញពី ពន្ធនាគារ​ មុខសញ្ញា​មានដីការចាប់ខ្លួន​។
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងចូលរួមដោះស្រាយ រាល់បញ្ហាផ្សេងៗ អោយបានទាន់ពេលវេលា ។
-ត្រូវមានរបបរាយការណ៍ ជាប្រចាំជូនថ្នាក់ដឹកនាំ ពេលជួបបញ្ហា នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
-ត្រវចេះរៀបចំកម្លាំង ចុះជួយរាល់ពេលមានការកកស្ទះចរាចរណ៍ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ពេលសិស្សចូលរៀន និងចេញពីសាលា ។
-ត្រូវរៀបចំផែនការ ចុះផ្សព្វផ្សាយ ចំពោះប្រជាពលរដ្ឋដែលពុំមានរធ្វើសៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ថ្មី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (គុំរូថ្មី)ដែលទើបតែគ្រប់អាយុ ១៥ឆ្នាំ រឺ អត្តដែលផុតសុពលភាព អោយមានគ្រប់ៗគ្នា។
-ត្រូវរៀបចំចាត់ចែង អត្តសញ្ញាណប័ណ្ណ​ដែលទទួលពីការិយាល័យផ្តល់ជូនដល់ដៃប្រជាពលរដ្ឋ អោយបានឆាប់រហ័ស និងទាន់ពេលវេលា ។
-ត្រូវធ្វើការអោយល្អបំផុសនិងផ្សព្វផ្សាយនូវ(ឯកសារ ដែល ខូច បាត់ ឆេះ រហែក មកសុំទុតិយតាឡើងវិញអោយបានគ្រប់ៗគ្នា )ដោយពុំតម្រូវអោយបង់ប្រាក់ឡើយ ។
-ត្រូវចេះអនាម័យ ទីកន្លែង សា្នក់នៅ ហើយត្រូវ ប្រកាន់ភ្ជាប់នូវវិធានការ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ។
ចុងក្រោយលោកអធិការនគរបាលខណ្ឌមានជ័យបានផ្តាំសួរសុខទុកដល់កងម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ទាំងអស់​ ជូនក្នុងឱកាស់ចូលឆ្នាំថ្មី២០២៣នេះផងដែរ

ហើយកម្មវិធីប្រជុំបានបញ្ចប់ទៅវិញនៅម៉ោង ១០:០០នាទី ដោយក្តីសោមនស្សរីករាយ និង ភាពស្និតស្នាលបំផុត ។

Previous Post Next Post