ឃាត់ខ្លួនក្រុមជិះម៉ូតូPCX ជំនាញលួចាម៉ូតូ ឆក់និងប្រដាប់អាវុធ បន្ទាប់ពីមានការផ្ទុះអាវុធតដៃនិងសមត្ថកិច្ច"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឃាត់ខ្លួនក្រុមជិះម៉ូតូPCX ជំនាញលួចាម៉ូតូ ឆក់និងប្រដាប់អាវុធ បន្ទាប់ពីមានការផ្ទុះអាវុធតដៃនិងសមត្ថកិច្ច"

ភ្នំពេញ)ព័ត៌មានបឋម ៖ រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌ បង្ក្រាបបានហើយក្រុមចោរលួចម៉ូតូ ឆក់និងប្រដាប់អាវុធ ដែលមានបក្ខពួក ចំនួន៧នាក់ នៅក្នុងរាជធានីភ្នំពេញ ខណៈសមត្ថកិច្ចតាមដេញចាប់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ ។

ប្រភពព័ត៌បានឱ្យដឹងថា កម្លាំងប្រតិបត្តិការណ៍ បានតាមចាប់ក្រុមជនសង្ស័យព្រមៗគ្នា ហើយជនសង្ស័យ ក៏បាន បាញ់ មកលើសមត្ថកិច្ច ដើម្បីគេចខ្លួន បន្ទាប់មកពួកជនសង្ស័យមានទាំងឡានរំដោះបិទគូទថែមទៀតផង ទោះជាយ៉ាងណា សមត្ថកិច្ច បានតាមចាប់បាន៣នាក់ និងបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងបន្តតាមចាប់ ។ 
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយ លោក ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ។ 
សូមជម្រាបថា ក្នុងមួយរយៈខ្លីនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបាត់បង់ម៉ូតូរបស់ខ្លួនជាច្រើនគ្រឿង ស្ទើររៀង​រាល់ថ្ងៃ ចំណុចពួកវាធ្វើសកម្មភាពខ្លះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព  ​ម៉ូតូគ្រប់ធន់ ពួកវាមានលទ្ធភាពលួចបាន ទាំងអស់ ហើយពួកវាមានក្រុមបិទគូទ និងមានទាំងអាវុធទៀតផង ទោះបីពលរដ្ឋដេញតាមទាន់ ក៏ពលរដ្ឋអាចប្រឈម គ្រោះថ្នាក់ដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៧នាក់ នៅ​មិនទាន់បានអត្តសញ្ញាណនៅឡើយ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ជាមួយវត្ថុតាងមួយចំនួន ៕
Previous Post Next Post