ភ្នំពេញ÷ រថយន្តស៊េរីទំនើបបើកបត់ចូលខុនដូរមិនបានសុីញ៉ូ ខ្វះការប្រុងប្រយ័ត្នកៀរម៉ូតូដួលជិះដោយស្រី្តរងរបួសស្រាលហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៣នឹង០០នាទីរសៀលថ្ងៃទី២៨ខែធ្នូរឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៨៨ សង្កាត់ទូលស្វាយព្រៃ០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BP-3098បើកបរដោយជនជាតិចិនធ្វើដំណើរតាមបណ្ដោយផ្លូវ៣៨៨ទិសដៅពីកើតទៅលិចខណ:មកដល់កន្លែងកើតបានបត់ស្ដាំចូលខុនដូរដោយមិនបានសុីញ៉ក៏បានកៀម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IJ-7943ជិះដោយស្រ្តីម្នាក់ធ្វើដំណើរស្របគ្នាបណ្ដាលអោយដួលរងរបួសស្រាល។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទុពេលអោយភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីខាងរថយន្តបានព្រមចេញសំណងទៅអោយភាគីខាងម៉ូតូចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕




