អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ទាំងស្រុងនៅខណ្ឌឬស្សីកែវ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ទាំងស្រុងនៅខណ្ឌឬស្សីកែវ"

ភ្នំពេញ​៖ព័ត៌មាន​លម្អិត​) នៅវេលាម៉ោង​ ០៣:០០​ នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គីភ័យ​​ឆេះ​បងប្អូន​ប្រជាពលរដ្ឋ​មួយកន្លែង បានកើតឡើងនៅភូមិ​ផ្សារ​តូច​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ​ ។

ម្ចាស់ផ្ទះទីតាំងឈ្មោះ​ សែន សេង ហ៊ាន ភេទ​ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ​ លាងម៉ូតូ ដោយពុំទាន់ដឹងពីមូលហេតុ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ​បន្ត ។
ក្នុងហេតុការណ៏អគ្គិសភ័យខាងលើ បណ្តាលឲ្យឆេះប្រភេទសំណង់: ថ្មក្រោមឈើលើ ទំហំ ០៩ម៉ែត្រ X ១២ម៉ែត្រ ខូចខាតសម្ភារៈ ផ្ទះថ្មក្រោមឈើលើទំហំ ០៩ម៉ែត្រx ១២ម៉ែត្រអស់ទាំងស្រុង ម៉ូតូចំនួន ០២​ គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០១​ គ្រឿង សម្ភារៈប្រើប្រាស់អស់មួយចំនួន នឹងរាល់ដាលដល់ផ្ទះថ្មក្រោមឈើលើចំនួន​ ០២​ ខ្នងផ្ទះ។
បណ្ដាលឲ្យរបួស​មមនុស្សធ្ងន់ស្រាលចំនួន ០៣​ នាក់ និងមិនអ្នកស្លាប់នោះទេ ។ក្នុងប្រតិបត្តិការនេះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ១៩​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩​ រថយន្ត​ ស្មើរនឹង ៧៦​ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍:-​ រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០៦​ រថយន្ត​ ស្មើរនឹង ២៤​ ម៉ែត្រគូប ។-​ រថយន្តទីក្រុងកោះពេជ្រចំនួន ០២​ គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើរនឹង ០៨​ ម៉ែត្រគូប ។-​រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៦​ ម៉ែត្រគូប ទើបទើបរលត់ទាំងស្រុង នៅម៉ោង ០៤:៤០​ នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល​ ។
Previous Post Next Post