ស្ត្រីម្នាក់ជាអ្នកតំណាងលក់ផលិតផលសាច់ក្រក់លោក ពូ ឈឹម បានរត់មករកសារព័ត៌មានឱ្យជួយផ្សាយ ខណៈពូឈឹមយកលុយគាត់ហើយ បែរជាមិនផ្តល់សាច់ក្រក់ឱ្យគាត់_វគ្គ១"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ស្ត្រីម្នាក់ជាអ្នកតំណាងលក់ផលិតផលសាច់ក្រក់លោក ពូ ឈឹម បានរត់មករកសារព័ត៌មានឱ្យជួយផ្សាយ ខណៈពូឈឹមយកលុយគាត់ហើយ បែរជាមិនផ្តល់សាច់ក្រក់ឱ្យគាត់_វគ្គ១"

ភ្នំពេញ ÷លោកស្រី យិន សុខឿន រស់នៅឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង បានរត់មករកអ្នកសារព័ត៌មាន ស្នើសុំឱ្យជួយផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យដឹងដល់មហាជន និងថ្នាក់ដឹកនាំ ស្វែងរកយុត្តិធម៌ជូនគាត់ ខណៈដែលលោក វ៉ាន់ ឈុនឡន (ហៅពូឈឹម) ម្ចាស់ប្រេនសាច់ក្រក់ល្បីតមាត់គ្នា បានទទួលលុយពីគាត់អស់ ៩ពាន់ដុល្លារ បែរជាមិនបានផ្តល់សាច់ក្រក់ឱ្យ តាមដែលការសន្យា។

យោងតាមស្ត្រីដែលជាជនរងគ្រោះថ្លែងប្រាប់សារព័ត៌មានយើង ឱ្យបានដឹងថា៖ លោកស្រីបានសូមអង្វរសូមឱ្យលោក វ៉ាន់ ឈុនឡន ហៅពូឈឹម ជួយផ្តល់សាច់ក្រក់ឱ្យគាត់លក់តាមដែលបានសន្យាផង ព្រោះលោកស្រីមិនមានលុយឯណា ដើម្បីបង់ធនាគារទេ ព្រោះលោកស្រីបានខ្ទីលុយធនាគារយកមករកស៊ី បើទោះបីជាលោកស្រីព្យាយាមអង្វរកយ៉ាងណាក្តី ក៏លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះនៅតែមិនខ្វល់ នៅតែមិនព្រមផ្តល់សាច់ក្រក់ជូនស្រីនៅទឹកលុយដែលបានព្រមព្រៀងគ្នានៅមុខមេធាវីដែល។
លោកស្រី យិន សុខឿន ក៏បានបន្តប្រាប់សារព័ត៌មានទៀតដែលថា បន្ទាប់ពីលោកស្រីទាមទារសាច់ក្រក់ទៅតាមទឹកលុយដែលបានព្រមព្រៀងគ្នាមិនបាននោះ លោកស្រីក៏បានទាមទារយកជាលុយដើមវិញ ដើម្បីបញ្ចប់កិច្ចសន្យាព្រមព្រៀង តែលោក វ៉ាន់ ឈុនឡន ហៅពូឈឹម នៅតែមិនព្រមឱ្យដែរ ដោយលោក វ៉ាន់ ឈុនឡន ចេះតែយកលេសថាថ្ងៃនេះថ្ងៃនោះមិនព្រមឈប់ (ពោលគឺ កហុករកលេខដាក់គ្មាន)។
ជុំវិញទៅនឹងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងក៏បានព្យាយាមទាក់ទងទៅកាន់លោក វ៉ាន់ ឈុនឡន ហៅពូឈឹម ដើម្បីសុំការបំភ្លឺជាច្រើនលើកច្រើនសារ ប៉ុន្តែលេខទូរស័ព្ទពូឈឹមខលមិនចូលនោះទេ ចូលតែក្រុមហ៊ុននិយាយថាលេខទូរស័ព្ទដែលអ្នកបានហៅមិនអាចទាក់ទងបានទេ។
លោកស្រី យិន សុខឿន បានស្នើសុំឱ្យសារព័ត៌មានយើងជួយផ្សព្វផ្សាយជុំវិញរឿងរ៉ាវខាងលើរបស់គាត់នេះ ឱ្យបានដឹងដល់មហាជនជាច្រើនទៀត កុំឱ្យទុកចិត្តគេដូចជារូបគាត់ និងបានស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ដែលជាស្ត្រីទន់ខ្សោយផង។
គួររំលឹកដែរថា៖ លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារផងដែរ ជុំវិញទៅមុខរបរអាជីវកម្មរកស៊ីរបស់គាត់ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ  ហើយបុគ្គលពូឈឹម រូបនេះធ្លាប់បានរងការរិះគន់និងគាំទ្រពីសំណាក់មហាជន ជាច្រើនស្ទើរតែគ្រប់មជ្ឈដ្ឋាន បុគ្គលរូបនេះតែងតែចាត់ទុកខ្លួនឯងជាបុគ្គលជោគជ័យ ប៉ុន្តែអ្វីដែលសារព័ត៌មានយើងទទួលបាន ហាក់ដូចជាបុគ្គលបោកប្រាស់ទៅវិញនោះទេ។ជុំវិញទៅនឹងការចុះផ្សាយនូវព័ត៌មានខាងលើនេះ ក្រុមការងារសារព័ត៌មានយើង និងរកចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕ សូមអរគុណ!
Previous Post Next Post