ជនទំនេីងដៃឆៅយកកាំបិតដេញកាប់អ្នកផឹកកាហ្វេផ្សារក្រោម
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ជនទំនេីងដៃឆៅយកកាំបិតដេញកាប់អ្នកផឹកកាហ្វេផ្សារក្រោម

ជនទំនេីងដៃឆៅយកកាំបិតដេញកាប់អ្នកផឹកកាហ្វេផ្សារក្រោម

កំពង់ឆ្នាំង:​ ជនទំនេីងដៃឆៅម្នាក់​ ជិះម៉ូតូមកហាងកាហ្វេ ដៃកាន់កាំបិតផ្គាក់ បានរករឿងជេប្រមាទលើអ្នកផឹកកាហ្វេ ហើកាប់អ៊ុំប្រុសម្នាក់ចំកដៃរបួសធ្ងន់ដឹកទៅកាន់មន្ទីរពេទ្យ និងបានដេញកាប់មន្ត្រីប៉ូលីសម្នាក់ចូលដល់ក្នុងផ្ទះ។

ហេតុការណ៍ខាងលេីនេះកេីតឡេីងនៅព្រឹកម៉ោង ៦​ និង​ ២០នាទីព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២នេះ ។

ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនទំនេីងម្នាក់​នេះ បានជេរប្រមាថទៅលើអ្នកផឹកកាហ្វេនៅមុខហាងផ្សារក្រោម ដែលមានសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋសឹងតែរាល់ថ្ងៃ ។ ជនទំនេីងរូបនេះមានឈ្មោះ ស្រស់ មុខរបររត់ម៉ូតូឌុប ដែលមានទីលំនៅស្ថិតនៅក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅតំបន់ផ្សារក្រោមមានការភ័យខ្លាចព្រួយបារម្ភដោយហេតុថា៖បុរសម្នាក់នេះគេគិតថាជាអ្នកបែកថ្នាំ រហូតដល់ក្លាយជាវិកលចរិតគ្រប់គ្រងសតិមិនបានបង្កការដេញកាប់ដល់ប្រជាពលរដ្ឋតាមដងផ្លូវ ។

ក្រោយពីកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននៅនឹងកន្លែង ហើយបញ្ជូនមកអធិការក្រុងកំពង់ឆ្នាំង ចំណែកឯជនរងគ្រោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យសង្គ្រោះ​ ៕

Previous Post Next Post