ខេត្តកំពង់ចាម ៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បើតាមលោកវេជ្ជបណ្ឌិត យឹម ណាវី ប្រធានការិយាល័យសុខាភិបាលស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីកម្មករកម្មការិនីនៅចម្ការចេក ស្ថិតក្នុងភូមិ៣៥ មានអាការៈពុលទន់ដៃជើង ហើយរថយន្តសង្គ្រោះជាច្រើនគ្រឿងបានចេញទៅដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ជាបន្តបន្ទាប់ តែឡើងរហូតដល់ប្រមាណ៦៩នាក់ ក្នុងនោះអ្នកដែលមានអាការៈធ្ងន់ធ្ងរក៏ត្រូវបានដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតដល់ជាង៣០នាក់ កម្មករប្រុសស្រីស៊ីឈ្នួលដាំចេកឱ្យគេប្រមាណក្បែរ៧០នាក់ សុខៗ ស្រាប់តែមានអាការៈពិបាកដកដង្ហើម ណែនដើមទ្រូង ហើយត្រូវបានគេដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបន្តនាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យប្រឹងសង្គ្រោះយ៉ាងណាក៏ដោយ អ្នកដែលមានអាការៈពុលធ្ងន់ធ្ងរបានស្លា.ប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់ទៅ៣នាក់។
លោកវេជ្ជបណ្ឌិតរូបនេះបន្តទៀតថា តាមការពិនិត្យសាកសួរពីក្រុមគ្រូពេទ្យលើជនរងគ្រោះបានឆ្លើយថា ពួកគាត់មានអាការៈពិបាកដកដង្ហើម ណែនទ្រូង និងឈឺក្បាល ក្រោមការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ បានធ្វើឲ្យកម្មករមួយចំនួនធូរស្រាលបន្តិចម្ដងៗហើយ រហូតដល់អ្នកខ្លះបានចេញពីពេទ្យត្រឡប់ទៅផ្ទះវិញផងដែរ មូលហេតុ ដែលបណ្ដាលឱ្យកម្មករពុល គឺមកពីពួកគាត់ទទួលទានស្រា.ស ស្រាកំប៉ុង ហើយនៅចំការនោះក៏បានបាញ់ថ្នាំផងដែរ។ ហើយក្នុងជំហានដំបូង មន្ត្រីសុខាភិបាលស្រុក និងក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត បានប្រឹងប្រែងចុះស្រាវជ្រាវដល់មូលដ្ឋានផ្ទាល់ ក្នុងនោះក៏បានយកស្រា.សទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។ ជាលទ្ធផលដំបូងបានចេញឃើញថា ស្រានោះមានជាតិមេតាណុលខ្ពស់ ជាហេតុបណ្ដាលឱ្យពុលស្លា.ប់ បន្ទាប់មកទៀត កម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅប្រមូលស្រានៅកន្លែងលក់ផ្សេងៗនៅភូមិ៣៥ ដើម្បីយកទៅពិសោធន៍ម្ដងទៀត ដែលលទ្ធផលនឹងចេញឆាប់ៗនេះ។







