ខេត្តរតនគិរី÷ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃដោយមានក្រុមក្បួនរថយន្តសាំយ៉ុងនិងរថយន្តកែឆ្នៃរបស់មេឈ្មួញស្រីរូបស្រស់ម្នាក់ ត្រូវបានគេស្គាល់ ឈ្មោះថា ចែលក្ខណ៍ កំពុងលួចធ្វើ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីចំណុចភូមិ៥ ហៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងសកម្មដោយគ្មានការរំខានដល់កម្លាំងសមត្ថកិច្ចនិងកម្លាំងមន្ត្រីជំនាញក្នុងមូលដ្ឋាន។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ឈ្មួញឈើឈ្មោះចែល័ក្ខ បានកៀងគរប្រជាពលរដ្ឋ ប្រដាប់ដោយរណារយន្ត គោយន្តកន្ត្រៃ និងរថយន្តកែច្នៃជាច្រើនគ្រឿងចូលកាប់អារ ច្រៀកឈើលាន់ទ្រហឹងពេញព្រៃនៅចំណុចអូររវ៉ាក់ចំណុចគីឡូ ម៉ែត្រលេខ២៤៣)និងគីឡូម៉ែត្រលេខ៥៣(តាអង)រួចដឹកជញ្ជូនយកទៅរក្សាទុកក្នុងទីតាំងក្រុមហ៊ុនចម្ការចេកដូនពេញ អាគ្រីកូហុងអាញ់យ៉ាឡាយ នៅស្រុកលំផាត់ ដោយមន្ត្រីជំនាញរក្សាភាពស្ងាត់ឈឹងខណៈគេសង្ស័យថាត្រូវដងត្រូវផ្លែគ្នាជាមួយមេឈ្មួញកញ្ញារូបស្រស់ខាងលើ ទើបមិនមានការចាប់បង្ក្រាបបែបនេះ។ករណីដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញស្រីរូបស្រស់ឈ្មោះ ចែល័ក្ខមហាជនសំណូមពរដល់ថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តនិង លោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី គួរចាត់វិធានការបង្ក្រាបដោយគ្មានការលើកលែងទៅលើបុគ្គលស្រីរូបនេះព្រោះជាមេឈ្មួញរកសុីបទល្មើសព្រៃឈើខុសច្បាប់យូរឆ្នាំមកហើយពុំត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការទប់ស្កាត់បង្ក្រាបនោះទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ខែវិច្ឆកា ឆ្នាំ២០២២នេះ អង្គភាពយើងបានទំនាក់ទំនងសួរចែលក្ខ័តាមប្រពន្ធ័តេឡេក្រាម ដើម្បីចង់បានព័ត៌លំអិតតែគាត់ឆ្លើយយ៉ាងខ្លីថា (ខ្ញុំសំរាកហើយបង ខ្ញុំសំរាកហើយ)ទោះយ៉ាងណាអង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ពន្ធ័បានដោយសារអត់ស្គាល់លេខទូរស័ព្ទ័។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីភាគីពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន ៕






