ប្រជាពលរដ្ឋនៅឃុំសុចិត្របានបាត់ម៉ូតូ និងកាឡេថង តែសមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ប្រជាពលរដ្ឋនៅឃុំសុចិត្របានបាត់ម៉ូតូ និងកាឡេថង តែសមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើ"

កំពង់ធំ ÷ប្រជាពលរដ្ធហាក់មានការអស់សង្ឃឹមទៅលើសមត្ថកិច្ចនៅឃុំសុចិត្រ ពីសន្តិសុខសុវត្ថិភាពរស់នៅរបស់ពួកគាត់ ក្រោយពីក្នុងមូលដ្ធាននេះតែងតែមានចោរចូលលួច ការឡេថង លួចម៉ូម៉ូប្រជាពលរដ្ធទៅដោយសុវត្ថិភាព តែបាត់តំណឹងសូន្យឈឹង។

ប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ថាថ្មីៗនេះម៉ូតូ២គ្រឿងទី០១ ម៉ាក់Honda dream ស៑េរីឆ្នាំ២០១៥ ដែលមានស្លាក់លេខ បាត់ដំបង1W-2270 និង មួយគ្រឿងទៀតម៉ាក Honda Wave សេ៑រីឆ្នាំ២០២១ អត់ស្លាក់លេខ ដែលទុកក្រោមផ្ទះ ត្រូវចោរលួចយកទៅបាត់ស្រមោល កាលពីវេលាម៉ោង ៩ព្រឹកនៅ ថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ ២០២២ ដែលស្ថិតនៅភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចជនរងគ្រោះ បានផ្ដល់តំណឹងទៅសមត្ថកិច្ចឃុំសុចិត្រ និងដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍រដ្ធបាលរួចរាល់ហើយ។
ប្រភពពីប្រជាពលរដ្ធបានបន្តទៀតថា រាល់ថ្ងៃនេះពួកគាត់រស់នៅដោយសភាពភ័យខ្លាច ពីព្រោះក្នុងស្រុកក្នុងភូមិ ចេះតែមានជនមិនស្គាល់អត្តសញ្ញាណ ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ ជាហូរហែទាំងកណ្ដាលថ្ងៃតែម្ដង ដោយពុំមានការរំខានដល់សមត្ថកិច្ចសោះឡើយ។
ប្រភពមួយចេញពីរដ្ធបាលឃុំសុចិត្រ បានឲ្យដឹងថា មន្រ្តីនរគរបាល ប៉ុស្តិ៍សុចិត្រ មួយចំនួន ត្រូវបានបញ្ជូនឲ្យទៅយាមកាមនៅក្រុមហ៑ុនឯកជន រុករករ៉ែរបស់ក្រុមហ៊ុនវិនិយោគចិន ដែលនៅឃុំសុចិត្រនោះ ជាហេតុធ្វើឲ្យប៉ុស្តិ៍រដ្ធបាលឃុំសុចិត្រ ខ្វះខាតនរគរបាលការពារសុវត្ថិភាព និងបំរើប្រជាពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ធាន ដោយប៉ុស្តិ៍រដ្ធបាលនរគរបាលឃុំសុចិត្រ សព្វថ្ងៃនេះមានមន្រ្តីតែ២រូប និងនាយប៉ុស្តិ៍ម្នាក់តែប៉ុណ្ណោះ។
លោកវរះសេនីត្រី ពុំ វិជ្ជា នាយប៉ុស្តិ៍នរគបាលរដ្ធបាលឃុំសុចិត្រ មិនអាចសុំការបំភ្លីបានទេជុំវិញហេតុការនេះ ដោយលោកថាចាំខលសួមេរបស់លោកសិន។ ប្រជាពលរដ្ធបានប្រាប់ថាហេតុដែលនរគរបាល រត់ទៅយាមឲ្យក្រុមហ៑ុនចិន គឺថៅកែចិនបានផ្ដល់ប្រាក់ខែជូនពីលើប្រាប់ខែរដ្ធបន្ថែមក្នុងម្នាក់ៗចន្លោះពី៤០០$ទៅ៥០០$ តាមស័ក្ខតូច ស័ក្ខធំក្នុងមួយខែៗ ហេតុដូច្នេះហើយបានជានរគបាលប៉ូលីសប៉ុស្ស៍ឃុំសុចិត្រទៅយាមកាមឲ្យក្រុមហ៑ុនចិនអស់ ទុកឲ្យប្រជាពលរដ្ធរស់នៅក្នុងមូលដ្ធាន គ្មានភាពកក់ក្ដៅ ពីព្រោះតែងមានបញ្ហាចោររកម្មជាហូហែក្នុងមូលដ្ធានឃុំសុចិត្រ។
បន្ទាប់ពីមានការបាត់ម៉ូតូ បាត់ការឡេថង ប្រជាពលរដ្ធរស់នៅមូលរដ្ធានខាងលើ ដាក់ការសង្ស័យទៅលើសមត្ថកិច្ច ធ្វើការមិនស្មោះត្រង់ជូនប្រជាពលរដ្ធ ដែលផ្ទុយពីពាក្យសម្បត់កាលពីប្រកាសចូលបំរើជានរគបាល ដោយចង់បានលុយច្រើន បែជាពាក់ឯកសណ្ឌាននរគរបាលជាតិ ហើយទៅដេកយាមបំរើឲ្យក្រុមហ៑ុនឯកជនរបស់ជនជាតិចិនទៅវិញ។ប្រជាពលរដ្ធម្នាក់ រស់នៅភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ យល់ឃើញថា ក្នុងនាមសមត្ថកិច្ចមូលដ្ធាន គួរណាស់តែមានតួនាទី ថែរក្សាការពារសុវត្ថិភាពនិងទ្រព្យសម្បត្តិ ជូនប្រជាជនដោយស្មោះត្រង់ និងផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋរបស់ខ្លួន។ផ្ទុយទៅវិញ នរគរបាលប៉ុស្ស៍ឃុំសុចិត្រ បែជាក្រងឯកសណ្ធាននរគរបាលជាតិ ទៅធ្វើការឲ្យក្រុមហ៑ុនជនបរទេសផ្ទុយពីតម្រូវការពលរដ្ធនិងក្រសួងមហាផ្ទៃទៅវិញ។
ប្រជាពលរដ្ឋដដែលបន្តថា ការធ្វើបែបនេះ មិនសមក្នុងនាមខ្លួនជាមន្រ្តីបំរើរាស្រ្ត បើកប្រាក់ខែពីប្រជាជនបង់ពន្ធជូនរដ្ធ បណ្ដែតបណ្ដោយឲ្យមូលដ្ធានរបស់ខ្លួនកើតមានចោរកម្មជាហូរហែ ដែលផ្ទុយពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង៨ចំណុច របស់រាជរដ្ធាភិបាល ដែលសម្ដេចតេជោ ដាក់ឲ្យអនុវត្តន៏។
ប្រជាពលរដ្ឋស្នើរសុំ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ម៉ែន លី ស្នងការខេត្តកំពង់ធំ ជួយពិនិត្យមើលមន្រ្តីថ្នាក់ក្រោមផង៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើង រង់ចាំការស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។
Previous Post Next Post